ភ្នំពេញ  ៖ ហាងលក់ការ៉េមមួយកន្លែង ស្ថិតនៅតាមផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារ ចាស់ ខណ្ឌដូនពេញ ត្រូវបានអគ្គិភ័យឆាប ឆេះ ដោយទុស្សេ ខ្សែភ្លើង កាលពីវេលាម៉ោង២ និង៤០នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ ប៉ុន្ដែសំណាងល្អ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ជួយពន្លត់ ទាន់ពេលវេលា ។

សេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា មុនដំបូងមានករណី ទុស្សេខ្សែភ្លើង ចេញជា អណ្ដាតភ្លើង ហើយក៏ឆាបឆេះហាង លក់ ការ៉េម ប៉ុន្ដែត្រូវបានម្ចាស់ ហាងនិងអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានប្រើ បំពង់ពន្លត់អគ្គិភ័យបាញ់រលត់ភ្លាមៗ នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃដដែល ។

ជាមួយគ្នានេះ រថយន្ដពន្លត់អគ្គិភ័យមួយ គ្រឿង បានធ្វើដំណើរទៅ ជួយអន្ដរាគមន៍ផងដែរ ប៉ុន្ដែមិនបានបាញ់នោះឡើយ ។






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]