សឹង្ហបុរី៖ តារាចម្រៀងប្រុស រូបសង្ហារ Aliff Aziz ត្រូវបាន ពិន័យជាប្រាក់ ចំនួន ២ពាន់ដុល្លារ ពីបទ លួចទូរស័ព្ទ២គ្រឿង កាលពីពេលថ្មីៗ កន្លងទៅនេះ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀង វ័យ២៣ឆ្នាំ លោក Aliff Aziz បានលួចទូរស័ព្ទដៃ ចំនួន ២គ្រឿង ដោយក្នុងនោះ មួយគ្រឿង ម៉ាក HTC One និង មួយគ្រឿងទៀត ម៉ាក Samsung Galaxy Note ហើយដែលទូរស័ព្ទនិមួយៗ មានតម្លៃ ប្រមាណជា ៨០០ដុល្លារ។

តារាចម្រៀងរូបនេះ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ នៅម៉ោង ១២ ថ្ងៃត្រង់ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៤ នៅផ្លូវ Tanglin Halt ដោយក្នុងនោះដែរ មានអ្នករួមសមគំនិតម្នាក់ទៀត មានឈ្មោះ Muhammad Nurazlee Roselee។ យ៉ាងណាមិញ ចំពោះករណីនេះ ប្រសិនបើលោក Aliff Aziz  មិនបាន បង់ប្រាក់ពិន័យនោះទេ រូបគាត់នឹង អាចជាប់គុក ចាប់ពី៣ឆ្នាំ ឡើងទៅ៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះតារាចម្រៀងមួយនេះ?





ប្រភព loliipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]