កំពង់ចាម៖ ស្ដ្រីម្នាក់ បានប្រព្រឹត្ដនូវរឿង ដ៏ព្រៃផ្សៃនិងអគតិ ធ្វើឱ្យមានការថ្កោលទោស និងរិះគន់យ៉ាងខ្លាំង ព្រោះតែបាននាំកូនស្រី បង្កើតរបស់ខ្លួន អាយុទើបតែ៩ឆ្នាំ ទៅឱ្យបុរសជនជាតិ វៀតណាមចាប់រំលោភ ទាំងសំឡេងស្រែក ឱ្យម្ដាយជួយយ៉ាង ឈឺចាប់ជាទីបំផុត ។

ប៉ុន្ដែទង្វើដ៏ព្រៃផ្សៃរបស់ ស្ដ្រីជាម្ដាយចិត្ដអប្រិយរូបនេះ ត្រូវបានចាប់ ខ្លួនដោយនគរបាល ខេត្ដកំពង់ចាម ក្រោមការបញ្ជាផ្ទាល់របស់ ស្នងការ នគរបាលខេត្ដ លោកឧត្ដមសេនីយ៍ បែន រត្ន័ ក្រោយពី ទទួលបានពាក្យ បណ្ដឹងពីជីដូន (ម្ដាយឪពុក ក្មេងស្រីរងគ្រោះ) កាលពី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាល ការិយាល័យប្រឆាំងការ ជួញដូរមនុស្សនិង ការពារអនិតិជនខេត្ដ កំពង់ចាម បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះគ ធ ន អាយុ៩ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយ ជីដូនរបស់នាង អ្នកស្រី លុយ ស៊ាងហាក់ អាយុ៥១ឆ្នាំ រស់នៅភូមិចុងថ្នល់ ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយសារតែ ឪពុកម្ដាយ របស់នាង ជាប់ពន្ធនាគារពីបទ ចែកចាយថ្នាំញៀន ប៉ុន្ដែស្ដ្រីជាម្ដាយដែល ជាជនសង្ស័យនោះ ទើបចេញពី ពន្ធនាគារ បានរយៈពេល ២ខែមក ហើយ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដថា ក្រោយ ពីចេញពន្ធនាគារ រយៈពេល២ខែ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ដ្រីជាម្ដាយរូបនេះ បានទៅយក កូនស្រី ពីជីដូន មកលេង ប៉ុន្ដែធាតុពិត បាននាំ កូនរបស់ខ្លួនឯង ទៅឱ្យ បុរសជនជាតិ វៀតណាមម្នាក់ រំលោភនៅ ក្នុងបន្ទប់ជួល ក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាថ្នូរនិងលុយកាក់ ។

នៅពេលដែលក្មេងស្រី រងគ្រោះត្រូវជន ជាតិវៀតណាមរូបនេះ ចាប់រំលោភក្នុងបន្ទប់ រូបនាងដែល ពោរពេញ ទៅដោយការឈឺចាប់ ប្រដាប់ភេទ បានស្រែកហៅ ម្ដាយឱ្យជួយ ដែលនៅក្រៅ បន្ទប់ ប៉ុន្ដែម្ដាយអប្រិយរូប នេះធ្វើមិនដឹងមិនឮ ព្រោះតែអំណាចដុល្លារ ។

ក្រោយពីចាប់ រំលោភរួចហើយ ក្មេងស្រីរងគ្រោះ ត្រូវម្ដាយនាំទៅ ឱ្យជីដូនពេលនោះ ជីដូនបាន ពិនិត្យឃើញ ស្ថានភាពចៅស្រី ស្លក់មុខនិងដើរមិនរួច ក៏នាំទៅកាន់ មន្ទីរពេទ្យឱ្យ ពិនិត្យមើល ទើបដឹងថា ប្រដាប់ភេទដាច់រយះ ក៏បែកធ្លាយរឿងរ៉ាវ នៃការចាប់រំលោភនេះ តែម្ដង ។

ក្រោយពីដឹងរឿង ដ៏គួរឱ្យឈឺចាប់និង អាណិតអាសូរ យ៉ាងពន់ពេក ចំពោះចៅស្រី ទើបតែមាន អាយុ៩ឆ្នាំនោះ អ្នកស្រី លុយ ស៊ាងហាក់ បានមកប្ដឹង នគរបាល ខេត្ដកំពង់ចាម ពេលនោះ លោកឧត្ដមសេនីយ៍ ស្នងការខេត្ដ ក៏បានចុះមកជួបផ្ទាល់ ដើម្បីសួរនាំពីដំណើរ រឿងដ៏ព្រៃផ្សៃ មួយនេះ ។

មន្ដ្រីនគរបាលបាន បញ្ជាក់ទៀតថា ក្រោយពីទទួលបាន ពាក្យបណ្ដឹង និងការរៀបរាប់ ទាំងឡាយពី ជីដូន និងក្មេងស្រីរងគ្រោះ លោកឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាឱ្យ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនស្ដ្រី ជាម្ដាយឈ្មោះ នៅ សារ៉ាន់ អាយុ៣៤ឆ្នាំ និងបុរសជនជាតិ វៀតណាម ឈ្មោះ សុខ មិន អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិ ចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

មន្ដ្រីនគរបាលរូបនេះ បានឱ្យដឹងថា ស្ដ្រីជាម្ដាយជាអតីត នារីឡង់សេស្រាបៀរ ហើយត្រូវបានចាប់ខ្លួន និងប្ដីដាក់ពន្ធនាគារពី បទចែកចាយថ្នាំញៀន និងចេញពី ពន្ធនាគារមកវិញ ក្នុងរយៈពេល ២ខែមកនេះ ។ ក្រោយពីត្រូវបាន ចាប់ខ្លួននិងសួរ នាំពីទោស កំហុសដ៏អគតិមួយនេះ ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលា ដំបូងខេត្ដកំពង់ចាម ចាត់ការតាមផ្លូវច្បាប់ ៕

ស្រ្តីជាម្តាយ នាំកូនស្រីបង្កើត ទៅឲ្យបុរសជនជាតិ វៀតណាម ចាប់រំលោភ ទាំងព្រៃផ្សៃ


បុរសជនជាតិវៀតណាម ពិកាភ្នែកម្ខាង ដែលចាប់រំលោភ ក្មេងស្រីរងគ្រោះ



ក្មេងស្រីរងគ្រោះ ត្រូវម្តាយ នាំទៅឲ្យបុរស ជនជាតិវៀតណាម ចាប់រំលោភ



ជីដូន របស់ក្មេងស្រីរងគ្រោះ



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]