កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Weibo ក៏ដូចជាអ្នក គាំទ្រក្រុម Girls’ Generation (GG) មានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ នូវសារមួយ ដែលបង្ហោះដោយ នាង Jessica ផ្ទាល់ថារូបនាង ត្រូវនឹងត្រូវចាកចេញ ពីក្រុម Girls’ Generation ហើយ។

ជាមួយគ្នានេះដែរ សារដែលនាង Jessica បានបង្ហោះចូលទៅក្នុង បណ្តាញសង្គម Weibo បានសរសេរថា “ខ្ញុំមានការរំភើប រីករាយណាស់ ចំពោះព្រឹត្តិការណ៍ របស់អ្នកគាំទ្រ នៅពេលខាងមុខនេះ ប៉ុន្តែក៏តក់ស្លុត ចំពោះការឲ្យដំណឹង ពីក្រុមហ៊ុន និងសមាជិក៨នាក់ទៀត គឺខ្ញុំនឹងលែងជា សមាជិកក្រុមនេះទៀតហើយ, អ្វីដែលខ្ញុំស្រលាញ់គឺ បានធ្វើជាសមាជិករបស់ GG ប៉ុន្តែដោយសារតែ ហេតុផលមិនត្រឹមត្រូវ មួយចំនួនធ្វើឲ្យខ្ញុំ ត្រូវបានបង្ខំឲ្យចាកចេញ”។

គួរបញ្ជាក់ផងដែរថា ខណៈពេលដែល សារមួយនេះ ត្រូវបង្ហោះ មកទល់នឹងពេលនេះ គេមិនទាន់អាច សន្និដ្ឋាន បានថា Jessica ជាអ្នកបង្ហោះវា ឬក៏យ៉ាងណានោះទេ ហើយក៏មានមតិផ្សេងទៀត យល់ឃើញថា អាចមាននរណាម្នាក់ លួចបន្លំប្រើប្រាស់គណនី របស់ Jessica ហើយបង្ហោះ សារមួយនេះឡើង។ ហើយគ្មានប្រភព ច្បាស់ការណ៍ណាមួយ អាចបញ្ជាក់បានថា ការដក Jessica ចេញពីក្រុម គឺជារឿងពិតដែរ។

យ៉ាងណាមិញ បន្ទាប់ពីលេចលឺ នូវព័ត៌មានមួយនេះឡើង ក៏មានគេសង្ស័យពី មូលហេតុដែលនាំឲ្យ ក្រុមហ៊ុនចង់ដកនាង ចេញពីក្រុម Girls’ Generation គឺព្រោះតែ នាងចង់ក្លាយជា អ្នករចនាម៉ូដ សម្លៀកបំពាក់ ទើបនាងសម្រេចចិត្ត ចូលរៀននៅក្នុង សាលាមួយនៅ សហរដ្ឋអាមេរិក ក្នុងពេល ឆាប់ៗនេះ។ នាងបានបង្កើត មុខជំនួញផ្ទាល់ខ្លួន ជាច្រើន ហើយយកចិត្ត ទុកដាក់ទៅលើ មុខជំនួញទាំងនោះ ជាងការងារសិល្បៈ របស់ក្រុម Girls’ Generation, និងទំនាក់ទំនងស្នេហា របស់នាងជាមួយ Tyler Kwon ធ្វើឲ្យប៉ះពាល់ ដល់ទំនាក់ទំនងក្នុងក្រុម ព្រោះតែនាង បានគិតពី Tyler Kwon និងមុខជំនួញមុនជានិច្ច៕


រូបនាង Jessica និង គូស្នេហ៍ នាពេលកន្លងទៅ


រូបថត នាង Jessica សមាជិកក្រុម Girls' Generation


រូបភាព សមាជិកទាំងអស់ របស់ក្រុម Girls' Generation

ប្រភព៖ allkpop | koreaboo

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]