បរទេស៖ វីដេអូឃ្លីបស្តែងៗមួយ ដែលត្រូវបាន បង្ហោះលើ ពេញបណ្តាញ សង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ បានបង្ហាញពី បុរសម្នាក់បាន រត់មក បុកឡាន ដោយបោកក្បាល នឹងកញ្ចក់ឡាន តែម្តង ។

វីដេអូឃ្លីបនេះ ត្រូវបានថត ដោយកាមេរ៉ា ក្នុងដាក់រថយន្តមួយគ្រឿង ដែលបង្ហាញថាម្ចាស់ រថយន្តមួយគ្រឿងនេះ អាចនឹងត្រូវស៊យធំ ដោយសារ តែមាន បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មិនដឹងរត់ចេញមកពីទីណា បានមកលោតឡើងលើឡាន រួចហើយ ក៏យកក្បាលមក បុកនឹងកញ្ចក់ រថយន្ត ដោយធ្វើយ៉ាងណា ឲ្យដូចជា រថយន្ត បានបុកគាត់ ដើម្បីទទួលបាន លុយសំណង ពីម្ចាស់រថយន្ត។ ប៉ុន្តែជាចៃដន្យ ម្ចាស់រថយន្តមានដាក់ កាមេរ៉ា បានបង្ហាញពីសកម្មភាព ទាំងឡាយរបស់ បុរសកំពូលល្បិចបោកប្រាស់នេះ៕

ប្រភពវីដេអូនេះ ក៏បាន សរសេរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកមិនមាន កាមេរ៉ាក្នុងរថយន្ត គឺអ្នកមិនជឿអ្វី ដែលមនុស្សខ្លះបានធ្វើ ដើម្បីតែទទួលបាន ប្រាក់នោះទេ៕ 

សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖

ប្រភព៖ បរទេស

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]