អង់គ្លេស៖ បុរសជាបងប្អូនភ្លោះ២នាក់បាន បំបែកកំណត់ត្រានៅអង់គ្លេស ដោយសារពួកគេបាន ដាំផ្លែល្ពៅដែលមានទំងន់រហូតដល់ ៧២៦ គីឡូក្រាមឯណោះ។ បុរសកូនភ្លោះបងមានឈ្មោះ Ian និងប្អូនរបស់គាត់ មានឈ្មោះថា  Stuart Paton អាយុ៥៣ ឆ្នាំ ធ្លាប់ជាប់ឯតទគ្គកម្ម ម្តងរួចមកហើយ ដោយសារតែ ការដាំផ្លែល្ពៅយក្សនេះ ក៏ប៉ុន្តែកំណត់ត្រារបស់ពួកគេ ត្រូវបានបំបែក ដោយបុរសម្នាក់ កាលពីឆ្នាំមុន ដោយ បុរស នោះដាំបានផ្លែល្ពៅទំងន់  ៦៨៩ គីឡូក្រាម។

តែទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងល្ពៅទំងន់ ៧២៦ គីឡូក្រាមនៅឆ្នាំនេះ បានជួយឲ្យពួកគេ បំបែកកំណត់ត្រាសារជាថ្មីទៀត ហើយនៅ ឆ្នាំ្កក្រោយ លោក Stuart Paton ដែលជាប្អូនរំពឹងថា គាត់នឹងអាចដាំល្ពៅឲ្យមានទំងន់ធ្ងន់ជាងនេះទៀត ពោលគឺ ៩២១ គីឡូក្រាម។

បងប្អូនភ្លោះ ទាំង២នាក់នេះ បានដាំល្ពៅយក្សនេះ នៅក្នុងសួនច្បារ ដំនាំតូចមួយ ក្នុងផ្ទះរបស់ពួកគេនៅ តំបន់ Pennington តែប៉ុណ្ណោះ ហើយ ការចាប់ផ្តើមដាំគឺកាលពីខែ មេសាកន្លងទៅ ដោយប្រើ រយៈ ពេលត្រឹម ៥ខែប៉ុណ្ណោះ ល្ពៅរបស់ពួកគេ អាចមានទំងន់រហូតដល់ ៧២៦ គីឡូក្រាម។ កាលពីឆ្នាំ ២០០៨ ល្ពៅរបស់ Ian និង Stuart Paton បានឈ្នះកំណត់ត្រា ជាល្ពៅយក្សនៅអ៊ឺរ៉ុប ដែលមានទំងន់ ធ្ងន់ ជាង កូនរថយន្តមួយ (Mini-Car)។

គូសបញ្ជាក់ផងដែរថា នៅប្រទេសអង់គ្លេស គេតែងតែប្រារព្ធពិធីប្រកួត ការដាំផ្លែល្ពៅ បានធំជាងគេ ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះការ ប្រកួត នឹង ប្រារព្ធឡើងនៅថ្ងៃទី១១ ខែតុលាខាងមុខនេះនៅ ឧទ្យាន Royal Victoria Country នៅទីក្រុង Hampshire។ គូប្រជែងដ៏ធំរបស់ បងប្អូន ភ្លោះ ទាំង២នាក់ គឺ លោក Mark Baggs ជាកសិករមកពីតំបន់ Dorset ដែលឈ្នះឯតទគ្គកម្ម កាលពីឆ្នាំមុន៕






ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]