ថៃ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកបួស នៅក្នុងខេត្តភូកេត នៃប្រទេសថៃ បានប្រារព្ធពិធីបុណ្យ ដ៏ចម្លែកមួយ ដែលមានឈ្មោះថា “Phuket Vegetarian Festival” ដែលមានមនុស្សជាច្រើន បានចូលរួមទស្សនា។

ពិធីបុណ្យដ៏ចម្លែកនេះ បានធ្វើឲ្យអ្នកទស្សនា ព្រឺព្រួច និងញាក់សាច់ យ៉ាងខ្លាំង ដោយសារតែ ក្រុមអ្នកបួសទាំងនោះ បានសម្តែងនូវវិជ្ជា ដ៏ចម្លែក របស់ពួកគេ ដែលមើលទៅ គួរឲ្យស្រៀវសាច់ មែនទែន។

ក្រុមអ្នកបួសទាំងនោះ បានយកកាំបិត ដាវ កាំភ្លើង ភ្លុក ដែក ឈើ និងម្ជុល ជាច្រើន មកដាក់ចូលផ្ទៃមុខ និងមាត់ របស់ពួកគេ ពីម្ខាង ធ្លាយទៅម្ខាង គួរឲ្យសៀវសាច់ ប៉ុន្តែពួកគេ ហាក់បីដូចជា មិនមែនបញ្ហាអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកបួសទាំងនោះ បានប្រារព្ធពិធីបុណ្យ ដ៏ចម្លែក គួរឲ្យព្រឺព្រួច និងស្រៀវសាច់នេះឡើយ ដើម្បីលាងសម្អាត និងបន្សុទ្ធខ្លួនគេ ហើយព្រមទទួលយក នូវអំពើបាប ដែលពួកគេ បានប្រព្រឹត្តិ ដែលនេះជា ទំនៀមទំលាប់ នៅក្នុងសហគមន៏របស់ពួកគេ៕

















ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]