រាជធានីភ្នំពេញ ៖ ប្រភពពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហើបឲ្យដឹងថា អ្នកបើកបររថយន្ត ម្នាក់ដែលបង្ក គ្រោះថ្នាក់ចរាចរណ៍មិនទទួល ខុសត្រូវហើយបើករត់ និង ត្រូវប្រជាពលរដ្ឋជិះ ដេញតាម ហើយវាយ កម្ទេចរថយន្ត កាលពីថ្ងៃទី ២៩កញ្ញាម្សិលមិញនោះ បានត្រូវប៉ូលិសដោះ លែងវិញហើយ បន្ទាប់ពីមានអន្តរាគមន៍ ។

ទស្សនា វីដេអូស្ដែងៗ ដែលប្រជាពល រដ្ឋ និងសមត្ថកិច្ច នាំគ្នាជិះដេញ តាម រថយន្ដស៊េរីទំនើប ពេញទីក្រុង (វីដេអូ)

គេមិនដឹងថា តើអ្នកបើកបររថយន្តបង្កឈ្មោះ ធី សុវណ្ណរិទ្ឋ ជាកូនចៅរបស់មន្រ្តីណា ឬ អ្នកជំនួញណា នោះទេ បានជាប៉ូលិសដោះ លែងក្រោយមានការអន្តរាគមន៍បែបនេះ ។

នៅព្រឹកថ្ងៃទី៣០ កញ្ញា ២០១៤ កោះសន្តិភាពមិនអាចរកការសុំអត្ថាធិប្បាយបានភ្លាមៗ ទេពីនគរបាល ជាន់ខ្ពស់ នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ផ្អើល! សមត្ថកិច្ចដេញ ចាប់អ្នកបើក រថយន្ដ ទំនើប ក្រោយបុកម៉ូតូ មិនឈប់ ដោះស្រាយ (Video Inside)

ក្រុមអ្នកវិភាគនិងតាមដានស្ថានភាពសង្គមក្នុងប្រទេសកម្ពុជាបានលើកឡើងថា ការដោះលែងជន សង្ស័យ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ និង បញ្ហាជាច្រើនទៀត ដោយសារតែវប្បធ៌មនៃការ អន្តរាគមន៍ ពីសំណាក់ អ្នកមានអំណាច និងលុយកាក់ យ៉ាងនេះហើយ ដែលធ្វើឲ្យមានអំពើ ហិង្សាកើតឡើងនៅ តាមទីសាធារណៈពីសំណាក់ អ្នកឃើញហេតុការណ៍ផ្ទាល់ ព្រោះពួកគេយល់ថាជន សង្ស័យជាកូន អ្នកមានអំណាច ឬអ្នកជំនួញធំណាម្នាក់ បើធ្លាក់ទៅដល់ ដៃសមត្ថកិច្ចមិនយូរមិន ឆាប់គង់តែដោះលែង ដដែលជាដដែលនោះ ។

លើសពីនេះទៀត ប្រសិនបើមានការដោះលែងជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ មែននោះ គឺវាផ្ទុយទៅ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលកន្លងមក សម្តេចបានអំពាវនាវឲ្យ លុបបំបាត់វប្បធ៌មនៃ ការអន្តរាគមន៍នេះ ។ គេហទំព័រកោះសន្តិភាព មិនចង់ឲ្យអ្នកណា ម្នាក់ទទួលទោស ទណ្ឌនោះទេ ប៉ុន្តែបើរកឃើញថា ជនសង្ស័យពិតជា បានបង្កគ្រោះថ្នាក់មែន ត្រូវតែអនុវត្តន៍ ទៅតាមច្បាប់ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការកែទម្រង់ ស៊ីជម្រៅលើគ្រប់ ស្ថាប័នរដ្ឋ ធ្វើយ៉ាងណាឲ្យ ប្រទេស ដ៍អភ័ព្វមួយនេះ ក្លាយជានីតរដ្ឋនិងមាន ការអភិវឌ្ឍរីកចម្រើន ក្នុងពេលដ៍ខ្លីខាងមុខ ។  

គួររំលឹកថា រថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង ពណ៌ស អត់ស្លាកលេខ ត្រូវបានក្រុមប្រជាពលរដ្ឋ អ្នករត់ម៉ូ តូឌុប និងក្រុម យុវជន ដេញតាមវាយរងការខូចខាតស្ទើរទាំងស្រុង បន្ទាប់ពីរថយន្តមួយ គ្រឿងនេះ បង្កគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់ មិនព្រមទទួលខុសត្រូវ ។

ហេតុការណ៍នេះ បង្កឱ្យផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងមានការកកស្ទះចរាចរយ៉ាងខ្លាំង កាលពី ម៉ោង ១២ និង ១០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ កញ្ញា ២០១៤ នៅខាងជើងស្តុបទួលគោក (ចំណុចរង្វង់មូល ទួលគោក) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

បើតាមសេក្តីរាយការណ៍ឱ្យដឹងថា រថយន្តខាងលើ បើកបរដោយឈ្មោះ ធី សុវណ្ណរិទ្ធ ។ ដំបូង រថយន្តនេះ បានបង្ក គ្រោះថ្នាក់ ចរាចរណ៍ដោយ បុកម៉ូតូវីវ៉ា មួយគ្រឿងរបស់ និស្សិតម្នាក់ បណ្តាល ឱ្យរងរបួស នៅតាមផ្លូវ២១៨ កែងនឹងផ្លូវព្រះ   នរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ហើយក្រោយពីកើតហេតុ ជនបង្កមិនបានចុះមើល ជនរងគ្រោះនោះទេ ព្យាយាមបើករត់ទៅដល់ ចំណុចមុខធនាគារជាតិ ក៏ត្រូវក្រុមប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប ដេញតាមគប់បែកកញ្ចក់ រថយន្តខ្ទេច និងចាប់ឃាត់បាន ហើយបន្ទាប់មកក៏ដឹង ដល់សមត្ថកិច្ចចុះ អន្តរាគមន៍ភ្លាមៗ ។

គួរកត់សម្គាល់ថា ពេលកម្លាំងសមត្ថកិច្ចស្ទូចយករថយន្តបង្ក និងអ្នកបើកបរទៅកាន់ការិយាល័យ ចរាចរណ៍ ផ្លូវគោក ក្រុម ប្រជាពលរដ្ឋខាងលើ ក៏បានដេញតាម យកដុំថ្មដេញ គប់វាយបំបែក កញ្ចក់រថយន្តម្តងទៀតនៅ ចំណុចរង្វង់មូលទួលគោក បណ្តាលឱ្យរងការ ខូចខាតស្ទើរទាំងស្រុង និងអ្នកបើកបររថយន្ត រងរបួសផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]