ថៃ៖ នារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីមហាជន ដែលរូបនាង ជាតារា ម៉ូដែល តារាសម្តែង និងជាសាស្រ្តាចារ្យ ម្នាក់ នៅក្នុងសាកលវិទ្យាល័យផងដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេងម្នាក់នោះ ឈ្មោះ Bebe  អាយុ២៦ឆ្នាំ បានចូលបង្រៀន នៅសាកលវិទ្យាល័យ ABAC  ចាប់តាំង ពីខែ សីហា  បន្ទាប់ពីរូបនាង បានបញ្ចប់ថ្នាក់ អនុបណ្ឌិតរួចមក។

ក្នុងនោះដែរ នាងក៏បាននិយាយថា «មួយសប្តាហ៍មាន ៧ថ្ងៃ ខ្ញុំចំណាយពេល៣ថ្ងៃ សម្រាប់ដើរថតរឿង រឺក៏ បង្ហាញម៉ូតជាដើម ៣ថ្ងៃ ខ្ញុំរៀបចំ មេរៀនសម្រាប់បង្រៀន និងមួយថ្ងៃទៀត ខ្ញុំចូលបង្រៀន»។

នាងក៏បានបន្តថា «ការជោគជ័យនៅពេលខ្ញុំ ជាសិស្ស គឺវាអាចជួយខ្ញុំ ឲ្យក្លាយជា គ្រូបង្រៀន ដ៏ប្រសើរ ម្នាក់ ដូចក្នុងពេលបច្ចុប្បន្ននេះ។ សព្វថ្ងៃ ខ្ញុំអាច មានឱកាសក្នុងការ បង្រៀន និងអាច ចែករំលែក នូវចំនេះដឹងដែល ខ្ញុំមាន ឲ្យទៅសិស្សដទៃទៀតបាន»។

បន្ថែមពីនេះទៅទៀត កាលពី១០ឆ្នាំមុន នាងក៏ធ្លាប់បានថតដាក់ ទស្សនាវដ្តី "Ice" ដែរ ហើយនៅពេល នោះ នាងបានស្លៀក សំលៀកបំពាក់ បែបក្មេងជំទង់ គួរឲ្យស្រលាញ់ខ្លាំងណាស់។

មិនតែប៉ុណ្ណោះ បន្ទាប់ពីចប់ម៉ោងបង្រៀន របស់នាង ក៏មានសិស្សមួយចំនួន បានសុំនាង ថតរូបជាមួយ ផងដែរ។ ជាពិសេស មានសិស្ស ជាច្រើន បាននិយាយថា៖

«នាងមានសម្រស់ស្អាត»

«ការបង្រៀនរបស់នាង ពិតជាល្អ និង ភាសាអង់គ្លេសរបស់នាង ក៏មានលក្ខណៈច្បាស់ ដែលធ្វើឲ្យ សិស្សអាច យល់បាន»

ចុះចំនែកប្រិយមិត្តវិញ  គិតយ៉ាងណាដែរ បើមានគ្រូបង្រៀន ស្រស់ស្អាតបែបនេះ ប្រហែលជាអ្នក នឹងមិនងងុយគេង ឬក៏ មិនចុចទូរស័ព្ទ នៅម៉ោង រៀន ទៀតទេ?   



ប្រភព  bangkok Coconut

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]