បរទេស៖ សមុទ្រដែលមានឈ្មោះថា Aral (Aral Sea) គឺជាសមុទ្រដ៏ធំលំដាប់ទី៤ នៅលើភពផែនដី យើងនេះ ដែលមានវិសាលភាព ល្វឹងល្វើយ លាតសន្ធឹង នៅកណ្តាលសមុទ្រខ្សាច់ឈ្មោះ Kyzylkum ។ ក៏ប៉ុន្តែដោយសារតែ ផែនការប្តូរទិស នៃលំហូរផ្លូវទឹក របស់អតីត សហភាពសូវៀត កាលពីឆ្នាំ ១៩៦៩ បានធ្វើឲ្យសមុទ្រដ៏ធំមួយនេះ ចាប់ផ្តើមរួញមាឌ និងគោកបន្តិចម្តងៗ ហើយទីបំផុតនៅឆ្នាំ ២០១៤នេះ សមុទ្រ Aral បានគោកក្លាយជាដី ទាំងស្រុងបាត់ទៅហើយ។

កាលពីឆ្នាំ១៩៦៩ អតីតសហភាពសូវៀត បានសំរេចផ្លាស់ប្តូរទិសដៅ ហូររបស់ទឹកទន្លេធំៗចំនួន ២ ដើម្បីទៅ ស្រោចស្រពទឹកដីរបស់ ប្រទេស Kazakhstan, Uzbekistan និង Turkmenistan ដែល ស្ងួតហួត ហែង ឲ្យក្លាយជាតំបន់ធ្វើកសិកម្ម និងដាំកប្បាស ជាដើម។ ទន្លេធំៗទាំង២ នោះមានឈ្មោះ ថា Syr Darya និង Amu Darya គឺជាទន្លេដែលមាន ប្រភពទឹកហូរចុះមកពីលើភ្នំហើយ ហូរកាត់ តាម សមុទ្រ ខ្សាច់ Kyzylkum ហើយចុងក្រោយគឺហូរចាក់ ចូលទៅក្នុងសមុទ្រ Aral តែម្តង។

បើទោះបីជាការផ្លាស់ប្តូរ ទិសដៅហូររបស់ទឹកទន្លេ ឲ្យឈប់ហូរចូលសមុទ្រ ហើយហូរទៅកាត់តំបន់ ស្ងួតហួតហែងនោះ បានជួយកែប្រែវាល រហោឋាន ទៅជាតំបន់ ដាំដុះកសិកម្មក៏ពិតមែន តែវាបានធ្វើ ឲ្យសមុទ្រ Aral បាត់បង់បន្តិចម្តងៗ រហូតវិនាសទាំងស្រុងនៅពេលនេះ។

ខាងក្រោមនេះ គឺជាវីដេអូឯកសារ ដែលថតដោយផ្កាយរណប របស់ Nasa ពីលើទីអវកាស ពីការរលាយ ខ្លួនបាត់បន្តិចម្តងៗ របស់សមុទ្រ Aral ដែលវីដេអូនេះចាប់ថតពីឆ្នាំ ២០០០ ដល់ ឆ្នាំ ២០១៤ នេះ៖








ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]