ភ្នំពេញ៖ នាសម័យបច្ចុប្បន្ននេះ មានមនុស្សជាច្រើន មិនថាប្រុស ឬស្រី តែងតែ ចង់បានរូបសម្ភស្ស ស្រស់សោភា ដើម្បីងាយស្រួល រស់នៅក្នុង សង្គមដ៏សីវិល័យ មួយនេះ។

ជាមួយគ្នានោះ វិធីបកស្បែក ត្រាំទឹកដោះគោ ខាត់ស្បែក ... គឺកំពុងតែ មានប្រជាប្រិយភាព យ៉ាងខ្លាំង សម្រាប់ យុវវ័យ ដើម្បីធ្វើយ៉ាងណា ទទួលបាន សាច់ស មិនថា តែលើផ្ទៃមុខ តែសូម្បី តែដងខ្លួន ក៏មិនឲ្យចាញ់គ្នាដែរ។ ចំពោះ ផលវិបាកយ៉ាងណា ក្រោយ ឬអំឡុងពេលដែល ធ្វើនោះ គ្មាននរណាម្នាក់ អាចបង្ហាញ ច្បាស់នោះទេ តែរបស់គ្រប់យ៉ាង តែងជាអាវុធ មុខ២។ ក៏ដូចជា នារីម្នាក់ ត្រូវបាន គេសង្ស័យថា ស្លាប់ បន្ទាប់ពី បកស្បែក ដែលរូបភាព របស់នាង ត្រូវបានគេបង្ហោះ ចូលទៅកាន់ ទំនាក់ ទំនងសង្គមយក្ស ហ្វេសប៊ុក ខណៈពេលដែល មិត្ដនាង កំពុងតែយំឲ្យ សពរបស់នាង។

គួរបញ្ជាក់ថា ពុំទាន់មានប្រភពច្បាស់ការណ៍ ណាមួយ អាចបញ្ជាក់ថា នេះជារឿង ពិត ឬ គ្រាន់តែថតកុន នោះទេ តែនេះជា អាចចាត់ទុក ជាសេចក្ដីព្រមានមួយដល់ អ្នកដែល ចូលចិត្ដធ្វើនៅរឿងមួយនេះ។

ចុះសម្រាប់ប្រិយមិត្ដ យល់យ៉ាងណា ចំពោះរូបភាពមួយនេះ? និងចំពោះ ការបកស្បែក?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]