ភ្នំពេញ៖ មនុស្សម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និងម្នាក់ទៀត រងរបួស កាលពីវេលា ម៉ោងប្រមាណ ៥៖១០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវជាតិលេខ៣ នៅជិត វត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយ រវាងម៉ូតូនិងម៉ូតូ ហើយមាន រថយន្តដឹកដី មួយគ្រឿង មកពីក្រោយ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូចំនួន ២គ្រឿងបុកគ្នា បណ្តាលឲ្យដួល ពេលនោះ ស្រាប់តែមាន រថយន្តដឹកដី មួយគ្រឿង មកពីក្រោយ កិនអ្នកបើកម៉ូតូ ដែលកំពុងដួលនោះ បណ្តាលឲ្យស្លាប់ និងរងរបួស ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ភ្លាមៗនោះ ស្រាប់តែមាន រថយន្តសាំយ៉ុង មួយគ្រឿង មកពីក្រោយ បុករថយន្តដឹកដី ។ ក្រោយកើត ហេតុ កម្លាំងសមត្ថកិច្ច មូលដ្ឋាន បានចុះទៅជួយ អន្តរាគមន៍ភ្លាមៗ ផងដែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]