ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ទាំងរថយន្ដនិងម៉ូតូតាមបណ្ដោយផ្លូវ១៦៧ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន បាន បញ្ចេញ អារម្មណ៍ ខឹងសម្បារយ៉ាងខ្លាំង ព្រោះតែមានរថយន្ដមួយគ្រឿងស៊េរីទំនើប ត្រូវបានម្ចាស់របស់វា ចតចោលលើដងផ្លូវ ដោយមិនគិតខ្វាយ ខ្វល់ដល់អ្នកដំណើរនោះ ឡើយ ។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវ មួយនេះនឹងបានផ្ដិតយករូបភាពនៃកកស្ទះ ចរាចរ នៃកំណាត់ផ្លូវ លេខ១៦៧ បាននិយាយ ថា នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ មានរថយន្ដមួយគ្រឿង មីនីកូពើ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X-5010 ត្រូវបានម្ចាស់របស់វា យកមកចតចោលលើ ទ្រូងផ្លូវ ដោយការខ្លាចរអាចិត្ដអ្នកដំណើរ ដែលកកស្ទះដោយសារ រថយន្ដនោះទេ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ខាងលើ សូមសំណូមពរម្ចាស់រថយន្ដ ខាងលើ យករថយន្ដ របស់ខ្លួនចតឱ្យមានរបៀបផង។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ