ភ្នំពេញ៖ បន្ទាប់ពី ការប្រលងបាក់ឌុប ក្នុងឆ្នាំ២០១៤នេះ ពិតជាធ្វើឲ្យ សិស្សានុសិស្ស និងបងប្អូន ប្រជាពលរដ្ឋ ជាច្រើន បានសម្ដែង ការពេញចិត្ដ ដោយសារតែ មានចំណាត់ការថ្មី ដ៏ល្អក្នុងអំឡុងពេល ធ្វើការប្រលងនោះ។

ក៏ដូចជា ប្រិយមិត្ដបានដឹងមកហើយ ថា សម្រាប់បាក់ឌុបឆ្នាំនេះ គឺមាន និទ្ទេស A ១១នាក់ និង B ២៨០នាក់ តែប៉ុណ្ណោះ ខណៈពេលដែល អ្នកជាប់ មានចំនួន ត្រឹមតែ ២៣.១២៦នាក់ ស្មើនឹង ២៥,៧២ភាគរយ។

ទោះបីការប្រឡង បាក់ឌុបនាឆ្នាំ២០១៤នេះ មានបេក្ខជនធ្លាក់ ច្រើនយ៉ាងណាក្តី តែប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បាន ផ្តល់ឱកាសឲ្យ បេក្ខជនប្រឡង ធ្លាក់ទាំងនោះ ប្រឡងជាថ្មីម្តង ទៀតផងដែរ ដោយមានផ្តល់ នូវការ ហ្វឹកហ្វឹនបំពាក់ បំប៉នចំណេះដឹងជូន ពួកគេដោយឥតគិតថ្លៃ ថែមទៀតផង មុនដល់កាលបរិច្ឆេទ ប្រឡងលើកទី២។ ការប្រឡងលើក ទី២ សម្រាប់បេក្ខជនដែលធ្លាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ។

អ្វីដែលជាការចាប់អារម្មណ៍ នាពេលថ្មីៗនេះក្នុងសង្គម ហ្វេសប៊ុក ដែលទាក់ទង ទៅនឹង ការប្រលងបាក់ឌុបនោះ គឺមាន វីដេអូមួយខ្សែ ដែលបង្ហាញពី ចំណាប់អារម្មណ៍ ឬមតិរបស់ យុវសិស្សម្នាក់ ដែលពាក់ព័ន្ធនឹង ការប្រឡងបាក់ឌុប សម័យហង់ជួនណារ៉ុន ឆ្នាំ ២០១៤នេះ។ ចង់ជ្រាបច្បាស់ សូមតាមដានជាមួយនឹង ខ្មែរឡូតទាំងអស់គ្នា ដែលបានដកស្រង់ចេញពី ហ្វេសប៊ុក

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]