ភ្នំពេញៈ កម្លាំងនគរបាល មូលដ្ឋានខណ្ឌ៧មករា បានឃាត់ខ្លួនមុខសញ្ញាឆក់ ប្រដាប់ដោយអាវុធខ្លីម្នាក់  ក្នុងចំណោម បក្ខពួកផ្សេងទៀត កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវ កម្ពុជាក្រោម ជិតភោជនីយដ្ឋានថ្មដា ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

មន្ត្រីនគរបាល ព្រហ្មខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការ ឃាត់ ខ្លួន រួមទាំងដកហូត បានម៉ូតូមួយ គ្រឿងនេះ មានឈ្មោះ សុខ ផេងតេង អាយុជាង៣០ឆ្នាំ។ រីឯ បក្ខពួក ផ្សេងទៀត ដែលចូលរួមធ្វើសកម្មភាព ឆក់តាមដងផ្លូវនោះបាននឹង កំពុងរត់គេខ្លួន ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ៧ មករាបានបន្តថា ក្រោយពីមានសកម្មភាពឆក់ ក៏ដូចជាលួច ប្លន់ក្នុង ភូមិ សាស្រ្ត រាជធានីភ្នំពេញ គឺកម្លាំង នគរបាល បានទទួលបទបញ្ជាផ្ទាល់ពីស្នងការ និងស្នងការរង ទទួល ផែន ព្រហ្មទណ្ឌ ចុះល្បាតនិងធ្វើការ ស្រាវជ្រាវ តាមដានមុខសញ្ញា ទាំងនេះ លុះដល់ល្ងាចម៉ោង៥ ថ្ងៃទី២៩ នេះ កម្លាំងសមត្ថកិច្ច ក៏ប្រទះឃើញមុខសញ្ញាទាំងនេះ ហើយធ្វើការចាប់ខ្លួនតែម្តង ព្រមទាំងបាន ដកហូតម៉ូតូមួយគ្រឿង ដែលជនសង្ស័យបានជិះដើម្បីធ្វើសកម្មភាព។

ក្រោយពីការចាប់ខ្លួន ជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការដោះស្រាយ តាមនីតិវិធីច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]