រាជធានីភ្នំពេញ ៖ នារីជាម្ចាស់ហាងបើកបម្រើសេវាកម្មអីុនធើណែតម្នាក់ត្រូវជនសង្ស័យ សម្ងំនៅក្នុង បន្ទប់ឡៅតឿ យកកាំបិតចាក់ធ្លាយពោះ និងអា.ក ជាច្រើនកាំបិត ខណៈនារីរងគ្រោះ ឡើងទៅរៀប ចំសម្ភារ ដើម្បីបិទហាងបង្កការ ភ្ញាក់ផ្អើលទាំងយប់ ហើយនារីរងគ្រោះ បានស្លាប់តាមផ្លូវពេល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង ១០និង១០នាទី យប់ ថ្ងៃទី ២៩ កញ្ញា ២០១៤ នៅក្នុងផ្ទះបើក បម្រើសេវាកម្មអីុនធើណែត យីហោ១៦៨ តាមផ្លូវ២៧១ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានមកលេងហ្គេម នៅក្នុងបន្ទប់ឡៅតឿ ក្នុងហាងបើកអីុនធើណែត ខាងលើតាំងពីម៉ោង ៥ល្ងាច ដោយសម្ងំនៅក្នុងបន្ទប់ នោះរហូតដល់ម៉ោង កើតហេតុ ។ ដល់ម៉ោងបិទហាងនារីម្ចាស់ ហាងបានឡើងទៅ លើបន្ទប់ ឡៅតឿ ដើម្បីរៀបចំ សម្ភារ ខណៈឡើងទៅដល់ ក៏ឃើញជនសង្ស័យសម្ងំ លាក់ខ្លួននៅទីនោះ ហើយក៏ត្រូវជន សង្ស័យរូបនោះ ដកកាំបិតចាក់មកលើនារី រងគ្រោះធ្លាយពោះនិងអា.ក ជាច្រើនកាំបិត បង្កការភ្ញាក់ ផ្អើលដល់ បងប្អូនប្រុស-ស្រី របស់នារីរងគ្រោះ ដែលកំពុងរៀបចំ សម្ភារខាងក្រោម នាំគ្នាឡើង ទៅប្រតាយ ប្រតប់ជាមួយ ជនសង្ស័យ បន្ទាប់មកសមត្ថកិច្ច មកដល់ចាប់ខ្លួនជនសង្ស័យ តែម្តង។

ទាន់ទិនឹងករណីខាងលើនេះនគរបាលខណ្ឌសែនសុខបានដាក់ការសង្ស័យថា ជាការប៉ុនប៉ង រំលោភ ព្រោះ នារីរងគ្រោះមិនមាន របស់របរ មានតម្លៃនៅ ជាប់នឹងខ្លួននោះទេ ម្យ៉ាងជនសង្ស័យខាង លើតែងតែ មកលេងហ្គេមនៅក ន្លែងកើតហេតុជាប្រចាំ  ។ ដោយឡែកក្រុមគ្រួសាររបស់ នារីរងគ្រោះដាក់ការសង្ស័យ ថាជាករណីប្លន់ ។

ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសល នារីរងគ្រោះបាន ដាច់ខ្យល់ស្លាប់តាមផ្លូវ មុននឹងទៅដល់មន្ទីរពេទ្យ។ ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ច នាំខ្លួន ទៅសូរនាំ និងកសាងសំណុំរឿងនៅ អធិការដ្ឋានខណ្ឌសែនសុខ ។

នារីរងគ្រោះត្រូវជនសង្ស័យចាក់ធ្លាយពោះ និងអា.ក សម្លាប់


ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួន

នារីរងគ្រោះត្រូវជនសង្ស័យចាក់ធ្លាយពោះ និងអា.ក សម្លាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]