តើអ្នកដឹងទេថា គ្រឿងផ្សំ ធ្វើម្ហូប ដែលនៅក្នុងផ្ទះបាយរបស់អ្នក មួយចំនួន ក៏អាចជាថ្នាំពេទ្យ សម្រាប់ជួយព្យាបាល បញ្ហាមួយចំនួន ក្នុងរាងកាយ របស់អ្នកបាន។ ថ្ងៃនេះ ខ្មែរឡូតនឹង នាំប្រិយមិត្ត យល់ដឹងពី របស់សំខាន់ៗ ក្នុងផ្ទះបាយ ដែលអាចយកមកដោះស្រាយ នូវអាការៈឈឺចុកចាប់ ក្នុងខ្លួនបាន៖

១) រមៀត៖ កាលពីសប្តាហ៍មុន ខ្មែរឡូតក៏បាន ប្រាប់ពី អត្ថប្រយោជន៍ ខ្លះៗរបស់រមៀត ដែលជួយឲ្យ ធ្មេញសបាន។ មិនត្រឹមតែ រមៀត អាចជួយលើ ធ្មេញប៉ុណ្ណោះទេ ថែមទាំងជួយ កាត់បន្ថយជាតិពុល ជួសជុលជាលិកា ឲ្យលូតលាស់បានល្អ និងជួយ ព្យាបាល បញ្ហាការ ឈឺចុក ចាប់ ក្នុងរាងកាយ ដូចជាឈឺត្រង់ សាច់ដុំ ខ្នង និងឈឺសន្លាក់ជាដើម។ ជាពិសេស អ្នកក៏អាចបន្ថែម រមៀតជាមួយ នឹងតែ បានផងដែរ ដើម្បីឲ្យ មានក្លិន កាន់តែឈ្ងុយ។

២) ខ្ញី៖ ជាការពិត មើមខ្ញី  អាចប្រឆាំងនឹង អាការៈហើម សាច់ដុំ និងការឈឺចាប់ លើសន្លាក់បាន យ៉ាងល្អ។ ជាពិសេស មើមខ្ញី ក៏អាចបន្ថែម ជាមួយ នឹងតែ  បង្អែម រឺក៏គ្រឿងក្រឡុកផ្សេងៗ ដើម្បីបង្កើន នូវរសជាតិប្រហើរបាន។

 ៣) ម្ទេសប្លោក៖ ប្រសិនបើចូលចិត្ត អាហារហឹលនោះ វាជាដំនឹងល្អ របស់អ្នក។ ចំពោះសារធាតុ Capsaicin ដែលមានក្នុងម្ទេស វាអាច ជួយ ដោះស្រាយ នូវអាការៈឈឺចាប់ ក្នុងរាងកាយរបស់អ្នកបាន។ មិនតែប៉ុណ្ណោះ វាជួយឲ្យសះស្បើយ លើបញ្ហាឈឺក្បាលមួយចំហៀង បានថែម ទៀតផង។ វិធីព្យាបាល បញ្ហាឈឺក្បាល៖ គ្រាន់តែកិនម្ទេសប្លោក ឲ្យម៉ត់ ចំនួន៣ស្លាបព្រាបាយ លាយជាមួយទឹក រួចយកពិសារ អ្នកនឹងដឹង ពីលទ្ធផល ថាតើវា អាចជួយព្យាបាល លើបញ្ហាឈឺក្បាល របស់អ្នកបាន កម្រិតណា?

៤) ខ្ទឹមស៖ ចំពោះខ្ទឹមស អាចជួយអ្នកបាន លើអាការៈឈឺធ្មេញ ដំបៅត្រចៀក ឈឺចាប់សាច់ដុំ ជាដើម។ វិធីអនុវត្ត៖ អ្នករម្ងាស់ខ្ទឹមស ៣មើម និងលាយប្រេង អូលីវ ប្រមាណ ១ភាគ២  រួចទុករយៈពេល២នាទី។ បន្ទាប់មកអ្នក ខ្ទឹមស ដែលរម្ងាស់ជាមួយប្រេងអូលីវ ក្តៅឧណ្ឌៗនោះ មកលាប ត្រង់សាច់ដុំ ដែលអ្នកឈឺចាប់ ។ ហើយចំពោះអាការៈឈឺធ្មេញវិញ គឺអ្នកគ្រាន់តែ កិនខ្ទឹមសឲ្យម៉ត់ រួចរោយអំបិលបន្តិច ដាក់ឲ្យចំកន្លែង ធ្មេញឈឺ នោះ អ្នកនឹងអាច ធូរស្បោយបានផងដែរ។

៥) ទឹកខ្មេះផ្សំពីផ្លែប៉ោម (Apple Cider Vinegar) ៖  ប្រហែលជាអ្នក មិនដែលដឹងទេថា ទឹកខ្មេះផ្សំ ពីផ្លែប៉ោម ក៏អាចជួយ លើបញ្ហាឆ្អល់ក្រពះបានដែរ។ ប្រសិនបើអ្នក តែងតែ ឆ្អល់ក្រពះ ដូច្នេះ អ្នកអាចពិសារ ទឹកខ្មេះផ្សំពីផ្លែប៉ោមនេះ ១ស្លាបព្រាបាយ ជាមួយទឹកមួយកែវ មុននឹងអ្នកទទួលទាន អាហារ នោះក្រពះ របស់អ្នក នឹងត្រឡប់មកជា ធម្មតា។

ទាំងនេះជាគ្រឿងផ្សំមួយចំនួន ដែលមានក្នុងផ្ទះបាយរបស់អ្នក ដែលវាអាចជួយព្យាបាល អាការៈឈឺចាប់ ក្នុងរាងកាយរបស់អ្នក បានយ៉ាងល្អ ផងដែរ ដោយអ្នកមិនចាំបាច់ ចំណាយថវិកាច្រើន ទៅទិញ ផលិតផលផ្សេងៗនោះទេ៕   

ប្រភព wellnessbite

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]