អង់គ្លេស៖ បុរសម្នាក់បានជីករកឃើញ កំណប់នៅក្រោមដី ដែលសុទ្ធសឹងជាកាក់សម័យ រ៉ូម៉ាំងបុរាណ (Roman) ដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មាន នរណា រកឃើញពីមុនមក។ បុរសវ័យ៥១ ឆ្នាំរូបនេះ មានឈ្មោះ Laurence Egerton បានប្រាប់ឲ្យដឹងថា គាត់បានឃើញកំណប់ទាំងនេះ នៅក្នុងដី មួយកន្លែង ក្នុងតំបន់ Seaton ហើយបានចំណាយពេល ៣យប់ ៣ថ្ងៃ ដើម្បីដេកយាម និងកាយយក វាពីទីនោះ។

ក្រោយពីធ្វើកំណាយ អស់ជាច្រើនថ្ងៃ រួចមក លោក Egerton ដែលជាអតីតជាងសំណង់ ប្រមូលបាន កាក់បុរាណ សរុបទាំងអស់មានចំនួន ២២,០០០ កាក់ ហើយលោកសន្និដ្ឋានថា កាក់ទាំងនេះ អាចជាទ្រព្យ សម្បតិ្តរបស់អ្នកមានណាម្នាក់ កាលពីសម័យដើម ឬក៏ជារបស់ទាហាន ដែល ពួកគេ ព្យាយាមលាក់ទុក ហើយរកលែងឃើញ ទើបវានៅឋិតថេរនៅទីនោះរហូតមក។

នេះគឺជាការរុករក ឃើញកាក់ច្រើនបំផុតទី ៣ បន្ទាប់ពី ក្នុងឆ្នាំ២០១០ កាក់ រ៉ូម៉ាំង ដែលគេឲ្យឈ្មោះថា Frome Hoard  ធ្លាប់បានគេជីករក ឃើញ មានចំនួនរហូតដល់ ៥២,៥០៣ កាក់។ ហើយកាលពីឆ្នាំ ១៩៨៩ ឯណោះវិញ នៅតំបន់ Nether Compton គេក៏ធ្លាប់ប្រទះ ឃើញកាក់ Frome Hoard នេះដែរ គឺមានចំនួន ២២,៧០៣ កាក់ ពោលគឺច្រើនជាង ការរកឃើញលើកនេះ ៧០៣ កាក់។

កាក់សម័យ រ៉ូម៉ាំង ឈ្មោះ Frome Hoard នេះ គឺជាកាក់តាំងពីសតវត្សទី៤ នៃគ្រិស្តសករាជ មកម្ល៉េះ ដែលវា ត្រូវបានធ្វើឡើង ពីលោហៈធាតុប្រាក់ និង ទង់ដែង ហើយបើតាមការប៉ាន់ស្មាន ដោយគណៈកម្មការ វាយតំលៃ រតនៈសម្បតិ្តបុរាណមួយ (Treasure Valuation Committee) បានអះអាងថា កាក់ទាំង ២២,០០០ នេះ មានតំលៃជិត ២សែនដុលា្លរអាមេរិក (១៦២,២៣២$)៕








ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]