យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Windows 9 ត្រូវបានគេរំពឹងថា នឹងត្រូវដំណើរការ នៅក្នុងរយៈពេល ២-៣ថ្ងៃ ខាងមុខនេះ ខណៈក្រុមហ៊ុន បច្ចេកវិទ្យា Microsoft បាននិយាយថា នឹងបើកដំណើរការវា នាពេលឆាប់ៗ ខាងមុខនេះ។

ជាមួយគ្នានេះដែរ ប្រធានក្រុមហ៊ុន Microsoft នៅក្នុងប្រទេសបារាំង បានបញ្ជាក់ដោយចៃដន្យថា ប្រព័ន្ធប្រតិបត្តិការ Windows 9 នេះ នឹងមកដល់ នៅក្នុងរយៈពេល ២-៣ថ្ងៃទៀត។

ទោះបីជាមានការអះអាង និងបញ្ជាក់ បែបនេះក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំមួយនេះ នៅតែបធិសេធ ចំពោះការអះអាង និងបញ្ជាក់នេះ ប៉ុន្តែក៏នៅមាន មនុស្សផ្សេងទៀត ដែលមកពី ក្រុមហ៊ុន Microsoft បាននិយាយ និងបានបង្ហាញ ពីអ្វីដែលគួរឲ្យ ចាប់អារម្មណ៏ នៅក្នុងដំណើរការ នៃប្រព័ន្ធប្រតិបត្តិការ Windows 9 នេះផងដែរ។

យ៉ាងណាមិញ ប្រធានក្រុមហ៊ុន Microsoft នៅក្នុងប្រទេសឥណ្ឌូនេស៊ី លោក Andreas Diantoro បានប្រកាស ដើម្បីបញ្ជាក់ពី ពាក្យចចាមអារាម ទាក់ទងនឹងបញ្ហានេះ នៅឯសណ្ឋាគារ Hotel Mulia ក្នុងទីក្រុង Jakarta នៃប្រទេសឥណ្ឌូនេស៊ី ថា ប្រព័ន្ធប្រតិបត្តិការ Windows 9 នឹងត្រូវផ្តល់ឲ្យ អ្នកប្រើប្រាស់ Windows 8 ដោយឥតគិតថ្លៃ។

«នៅពេលប្រព័ន្ធប្រតិបត្តិការ Windows 9 បើកដំណើរការ អ្នកដែលបាន និងកំពុងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Windows 8 នឹងអាចដំឡើង (Upgrade) ទៅកាន់ ប្រព័ន្ធប្រតិបត្តិការ Windows 9 តាមរយៈឧបករណ៏ (Device) របស់ពួកគេ ដោយឥតគិតថ្លៃ តែម្តង។ ជាងនេះទៅទៀត វានឹងធ្វើការដំឡើង ដោយស្វ័យប្រវត្តិ តែម្តង។ អ្វីដែលពិសេសនោះគឺ ប្រព័ន្ធប្រតិបត្តិការ Windows 9 នេះ នឹងមកដល់ នៅសប្តាហ៏ក្រោយ នេះហើយ» នេះបើតាមការបញ្ជាក់ របស់លោក Andreas Diantoro៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]