អង់គ្លេស៖ ដែកស្បែងដ៏ចំណាស់មួយ ដែលគេអះអាងថាជា ដែកស្បែងប្រើដោយលោក George Mallory ជាអ្នករុករក និងទៅដល់ភ្នំ អេវើរ៉េស ដំបូងគេត្រូវបានគេដាក់លក់ ដេញថ្លៃក្នុងតំលៃ ជាង ២សែនដុល្លារអាមេរិក (២១៤,៣០៤$)។

ដែកស្បែងដែលគេចាត់ទុកថា ជាវត្ថុអនុស្សាវរីយ៍ដ៏កម្រនេះ ធ្វើឡើងពីដែក ហើយនិងឈើ មានប្រវែង ជិត ១ម៉ែត្រ (៩០ សង់ទីម៉ែត្រ)។ វាត្រូវ បាន ទិញដោយ អ្នកវិនិយោគ ជនជាតិអាមេរិកម្នាក់ ឈ្មោះ Warren B Kanders ក្នុងតំលៃ ជាង ២សែនដុល្លារអាមេរិក នៅក្នុងការលក់ ដេញថ្លៃមួយនៅ ទីក្រុងឡុងដ៍ ដែលតំលៃគោល ប្រមាណ ជា ១០,០០០ ដុល្លារអាមេរិកប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយការលក់ដេញថ្លៃនេះត្រូវបានអ្នកជំនាញធ្វើការសង្ស័យថា តើគេអាចនឹងទុក ចិត្តបានឬអត់ថា ដែកស្បែងមួយនេះ ពិតជា បានប្រើរុករកភ្នំ Everest ដោយ លោក Mallory ពិត មែននោះ?។

នៅក្នុងការដេញថ្លៃនោះដែរ អ្នករៀបចំកម្មវិធី បាននិយាយពីប្រវត្តិត្រួសៗពី ដែកស្បែងនោះថា វាគឺជា ដែកស្បែង មួយដែលប្រើក្នុង បេសកកម្ម រុករក ភ្នំអេវើរ៉េស ជាលើកដំបូងបំផុត ដោយលោក George Mallory កាលពីឆ្នាំ ១៩២២ ជាមួយនឹង មិត្តភក្តិរបស់គាត់ ២នាក់ ផ្សេងទៀត។

អ្នករុករកភ្នំអេវើរ៉េសទាំង៣ អ្នកនោះមានដូចជាលោក Mallory, Edward Norton និង Howard Somervell ត្រូវបានគេចាត់ទុកថា ជា មនុស្ស ដំបូងគេ ដែលបានឡើងដល់កំពូល ភ្នំអេវើរ៉េស ដោយកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ១៩២២ ពួកគេបាន ឡើងភ្នំអេវើរ៉េស បាន កំពស់ រហូតដល់ ៨១៦៨ ម៉ែត្រដែលកំពស់សរុប របស់ភ្នំដែលខ្ពស់ជាងគេ នៅលើពិភពលោកនេះ គឺមានរហូតដល់ ៨,៨៤៨ ម៉ែត្រ៕

ដែកស្បែងដែលគេអះអាងថា ប្រើដោយលោក George Mallory ក្នុងការរុករកភ្នំអេវើរ៉េស


លោក George Mallory មនុស្សដំបូងគេដែលទៅដល់កំពូលភ្នំអេវើរ៉េសជាមួយនឹងមិត្តភក្តិ២នាក់ ផ្សេងទៀត


បេសកកម្មឡើងភ្នំអេរើរ៉េសដ៏លំបាករបស់ក្រុម លោក George Mallory


ទិដ្ឋភាពភ្នំអេវើរ៉េសដែលជាភ្នំខ្ពស់បំផុតនៅលើលោក

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]