ជប៉ុន៖ ថ្មីៗនេះប្រទេស ជប៉ុន បានជួបប្រទះ សោកនាដកម្មដ៏ អាក្រក់មួយទៀតហើយ ដោយភ្នំភ្លើង ដ៏ធំលំដាប់ទី ២ របស់ខ្លួនបាន ផ្ទុះឡើងភ្លាមៗ ដោយមិនបានបង្ហាញ តម្រុយណាមួយ ឲ្យដឹងជាមុន ដែលជាហេតុធ្វើឲ្យ មានមនុស្សរាប់សិបនាក់ រងរបួសធ្ងន់ និងបាត់បង់ជីវិត ផងដែរ។


យោងតាមរបាយការណ៍ ដែលបានមកពី ក្រុមប៉ូលីសបាន ឲ្យដឹងថា ភ្នំភ្លើងមួយរបស់ ប្រទេសជប៉ុន ឈ្មោះថា Ontake បានផ្ទុះឡើងនៅ ពេលថ្ងៃត្រង់ ដែលបានធ្វើឲ្យ មនុស្សជាង ៣០នាក់ ទទួលរងរបួសធ្ងន់ធ្ងរ ៧នាក់កំពុងបាត់ខ្លួន រីឯតួលេខនៃ អ្នកស្លាប់មិនទាន់ ត្រូវបានអះអាង ឲ្យពិតប្រាកដ នៅឡើយទេ។ លើសពីនេះទៀត អ្នកស្រុកដែលនៅ ក្បែរភ្នំភ្លើងនោះ រាប់រយគ្រួសារ ត្រូវបានជម្លៀសចេញ ពីទីនោះផងដែរ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ដែល បណ្តាលមកពី កំអែលភ្នំភ្លើង និងផ្សែងពុល ដែលបានមកពី បន្ទុះភ្នំភ្លើង មួយនេះផងដែរ។

លោក Satoshi Saito វ័យ៥២ឆ្នាំ ដែលជាអ្នកដំណើរ ឡើងលើភ្នំ មួយនេះនិង ជាអ្នកជួបហេតុការណ៍ ផ្ទាល់បាននិយាយថា “យើងមិនបាន ប្រុងប្រយ័ត្នពី ការផ្ទុះរបស់ ភ្នំភ្លើងនេះ ក៏ព្រោះតែមិនមាន សញ្ញាណណាមួយ ដូចជាការធុំក្លិនចម្លែក ឬក៏រញ្ជួយដីឡើយ ស្រាប់តែវាបាន ផ្ទុះចេញឡើង នូវផ្សែង ព្រមទាំងផេះដ៏ ក្រាស់ខ្មឹក ហើយភ្លាមៗនោះ ពួកយើងមិនអាច មើលអ្វីឃើញឡើយ ក្រៅពីរត់យករួចខ្លួន ដោយមិនដឹងទិសដៅ”។


យ៉ាងណាមិញ ក្រុមអាជ្ញាធរ បានប្រឹងប្រែង យ៉ាងខ្លាំងក្នុងការ ជួយសង្រ្គោះមនុស្ស ដែលទទួលរង គ្រោះថ្នាក់ដ៏ អាក្រក់មួយនេះ។ គួរបញ្ជាក់ផងដែរថា ភ្នំភ្លើង Ontake ធ្លាប់ផ្ទុះឡើង កាលពី៧ឆ្នាំមុន តែមិនបានបង្ក គ្រោះមហន្តរាយអ្វី ធំដុំឡើយ ដោយសារតែមាន ការដឹងមុនអំពី ពេលវេលានៃ ការផ្ទុះរបស់ ភ្នំភ្លើងមួយនេះ៕




ប្រភព៖ មេត្រូ | អាស៊ានថោន

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]