វត្ថុ១៩ យ៉ាងដែលមានបរិមាណត្រឹមតែ ១ក្រាមប៉ុណ្ណោះ តែមានតំលៃកប់ពពក។ យ៉ាងណាមិញ ចង់ដឹងថាវត្ថុដែលមានបរិមាណ តិចតែតំលៃថ្លៃនោះ ថាជាអ្វីខ្លះ សូមអាននៅខាងក្រោម ទាំងអស់គ្នា៖

១៩. ផ្សិតម្យ៉ាងដែលមានឈ្មោះថា White Truffles

វាមានតំលៃ ៥$ ក្នុង១ ក្រាម ឬ ២០០០$ ក្នុង ១ផោន (០.៤៥ គីឡូក្រាម)។ គេចាត់ ទុកវាជា ប្រភេទជំពូកអាហារដែលថ្លៃបំផុត ដែលគេអាយកទៅបរិភោគជាមួយ មី, សាច់អាំង, ស៊ុត និងបាយជាដើម។

១៨. ផ្កា ឈ្មោះSaffron

វាមានតំលៃ ១១$ ក្នុង១ក្រាម ឬ ៥០៤០$ ក្នុង ១ផោន (០.៤៥ គីឡូក្រាម)។ វាជាប្រភេទផ្កាដែល គេអាចយកទៅ ធ្វើជា ឱសថព្យាបាល ជំងឺតាមបែបធម្មជាតិ។

១៧. ស៊ុតរបស់ត្រីបាឡែនស

វាមានតំលៃ៣៥$ ក្នុង១ក្រាម ឬក៏១០០០ក្នុង ២៨ ក្រាម ។ គេឲ្យឈ្មោះស៊ុតត្រីបាឡែននេះតាម ភាសារបស់ជនជាតិអ៊ីរ៉ង់ថា Almas។ គេ និយមទទួលទានស៊ុតត្រីនេះមុនពេលទទួលទានអាហារ ឬក៏ប្រើវាជាអាហារសម្រន់ជាដើម។

១៦. មាស

វាមានតំលៃ ៣៩$ ក្នុង១ក្រាម។ មាសគឺជាគ្រឿងអលង្ការដ៏មានប្រជាប្រិយភាពតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។

១៥. សារធាតុគីមី Rhodium

វាមានតំលៃ $៤៥ ក្នុង១ក្រាម។ សារធាតុគីមីRhodium ត្រូវបានគេយកទៅប្រើដើម្បីកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនរបស់រថយន្ត ទៅក្នុងបរិយាកាស។

១៤. ប្លាទីន

វាមានតំលៃ ៤៨$ ក្នុង១ ក្រាម។ វាត្រូវបានគេយកទៅប្រើច្រើនយ៉ាងដូចជា យកទៅធ្វើជាកាតាលីករ ក្នុងការពិសោធន៍របស់វិទ្យាសាស្ត្រ, យកប្រើជាគ្រឿងអលង្ការ, ឬក៏ជាថ្នាំប្រើសំរាប់បង្ការជំងឺមហារីក ជាដើម។

១៣. ស្នែងសត្វរមាស

វាមានតំលៃ៥៥ $ ក្នុង១ ក្រាម។ ស្នែង ឬក៏អ្នកខ្លះហៅថាកុយសត្វរមាសត្រូវបានគេ ប្រើជាឱសថ បុរាណសំរាប់ព្យាបាលជំងឺផ្សេងៗ ហើយ បើតាមពាក្យចចាមអារ៉ាមរបស់ជនជាតិវៀតណាម គេជឿថា កុយសត្វរមាសអាចព្យាបាលជំងឺមហារីកផងដែរ។

១២. ក្រែម de la Mer

វាមានតំលៃ ៧០$ ក្នុង១ក្រាម។ គេនិយមប្រើវាលាបជាប្រចាំដើម្បីរក្សាភាពក្មេងជាងវ័យ របស់មនុស្ស។

១១. ហេរ៉ូអ៊ីន

ហេរ៉ូអ៊ីនដែលមានគុណភាពខ្ពស់អាចមានតំលៃរហូតដល់ ១១០$ ក្នុង១ក្រាម។ វាគឺជាប្រភេទ ថ្នាំញៀនដែលគេប្រើតាមរយៈការចាក់, ហឺត ឬក៏ជក់ជាដើម។

១០. មេតាអំផ្លេតាមីន (Methamphetamine)

វាមានតំលៃ ១២០$ ក្នុង១ក្រាម។ វាគឺជាគ្រឿងញៀនដែលអាចធ្វើឲ្យអ្នកប្រើមានភាពរីករាយ សុខស្រួល ដែលជានិច្ចកាល ត្រូវបាន យុវជ័យ និយមប្រើវាខ្លាំងណាស់។

៩. កូកាអ៊ីន (Cocaine)

វាមានតំលៃខ្ពស់ជាង ៦០០$ ក្នុង១ក្រាម។ មិនខុសពីគ្រឿងញៀនដទៃទៀតនោះទេ កូកាអ៊ីនជា ថ្នាំធ្វើឲ្យអ្នកប្រើមានភាពរីករាយ តែក៏ឆាប់ ឆេវឆាវផងដែរ។

៨. ថ្នាំ LSD

វាមានតំលៃរហូតដល់ ៣០០០$ ក្នុង១ក្រាម។ LSD គឺជាថ្នាំដែលជួយឲ្យអ្នកប្រើមានភាព រវើរវាយ ហើយវាពេញនិយមណាស់ កាលពី ទសវត្សទី៦០។

៧. ភ្លូយតូនីញ៉ូម (Plutonium)

វាមានតំលៃ ៤០០០$ ក្នុង១ក្រាម។ វាជាសារធាតុដែលគេប្រើក្នុងនុយក្លេអ៊ែរ (Nuclear) ដែលគេយកទៅប្រើក្នុងវិស័យកងទ័ព។

៦. ត្បូង Taaffeite (ឈ្មោះហៅតាម Richard Taaffe ដែលជាអ្នករកឃើញ)

វាមានតំលៃចាប់ពី ២៥០០$ ទៅ ២០,០០០$ ក្នុង១ ក្រាម។ វាជាប្រភេទរ៉ៃដ៏កម្របំផុត ដែលគេមិនងាយ នឹងជីករកឃើញ។

៥. សារធាតុTritium

វាមានតំលៃប្រហែល ៣០០០០$ ក្នុង១ក្រាម។ វាជាសារធាតុដែលអាចបញ្ចេញពន្លឺបានដោយខ្លួនឯង ដែលជានិច្ចកាលគេយកទៅ ប្រើនៅ លើ ផ្លាកសញ្ញា EXIT (ច្រកចេញ) ដែលឃើញមាននៅតាមរោង ភាពយន្ត សាលារៀន ការិយាល័យជាដើម។

៤. ពេជ្រ

វាមានតំលៃអាចចាប់ពី ៦៥០០០$ ក្នុង១ក្រាម, ឬក៏ ១៣០០០$ ក្នុង១ការ៉ាត់។ ពេជ្រត្រូវបានគេ យកទៅប្រើជាវត្ថុលំអជាមួយគ្រឿង អលង្ការ ដូចជា ចិញ្ចៀនរៀបការជាដើម។

៣. ត្បូង Painite

វាមានតំលៃចាប់ពី ៣០០,០០០$ ក្នុង១ក្រាម ឬ ៦០,០០០$ ក្នុង១ការ៉ាត់។ វាគឺជាប្រភេទ ត្បូងដ៏កម្រដូច ពេជ្រ និងត្បូង Taaffeite ដែរ។

២. វត្ថុធាតុ Californium 252

វាមានតំលៃ ២៧លានដុល្លារអាមេរិក ក្នុង១ក្រាម។ Californium ត្រូវគេយកទៅប្រើក្នុងឧបករណ៍ សំរាប់រុករក ប្រេង។

១. រូបធាតុ Antimatter

វាមានតំលៃ ១០០ លានលាន ដុល្លារអាមេរិក ($100 trillion) ក្នុង១ក្រាម។ គេប្រើវាក្នុងយានអវកាស ជំនួសឲ្យប្រេងឥន្ធនៈ ដើម្បីនាំយាន ទៅកាន់ ទីអវកាស ឬក៏ភពណាមួយ៕

ប្រភព៖ Buisnessinsider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]