ចិន៖ ពិតណាស់ បរមរាជវាំង នៅក្នុងរឿងតុក្កតា ដែលផលិតឡើង ដោយក្រុមហ៊ុន Disney គឺមានលក្ខណៈស្រស់ស្អាតជាទីបំផុត ដែលលោកអ្នក ធ្លាប់តែគិតថា មានតែក្នុងរឿងប៉ុណ្ណោះ។

ប៉ុន្តែពេលនេះ សុបិន្តបានក្លាយជា ការពិតហើយ ដែលសណ្ឋាគារមួយកន្លែង ក្នុងប្រទេសចិន ត្រូវបានគេរចនាសាងសង់ ឡើងដែលមាន រចនាបទ ដូចជាព្រះបរមរាជវាំង នៅក្នុងរឿងតុក្កតា របស់ក្រុមហ៊ុន  Disney អីចឹងដែរ។

សណ្ឋាគារ ដែលមានរូបរាង ដូចជាព្រះបរមរាជវាំង ដ៏ប្រណិតនេះ មានទីតាំងនៅលើ កំពូលភ្នំ WaDinxia  ដែលអាចឲ្យភ្ញៀវទាំងអស់ ដែលបានចូលសំរាកក្នុង សណ្ឋាគារនេះហើយ អាចទស្សនា ទិដ្ឋភាពនៃទីក្រុង Xinghai Bay  ព្រមទាំងសមុទ្រលឿង  បានយ៉ាងរីករាយ ផងដែរ។

ក្នុងនោះដែរ សណ្ឋាគារ នេះត្រូវបានសាងសង់ឡើង ដែលមានលក្ខណៈស្រដៀង នឹងព្រះបរមរាជវាំង ក្នុងរឿង Sleeping Beauty  ដោយ មានដំបូល ជាលក្ខណៈ ប៉ម និង សួនច្បារ ពោរពេញទៅដោយ ផ្កាស្អាតៗ គួរឲ្យចង់គយគន់។ មិនតែប៉ុណ្ណោះទេ ភ្ញៀវទាំងអស់ អាចហែលទឹក ក្នុងអាងហែលទឹក ដែលមានទំហំធំទូលាយ មានក្រលាផ្ទៃ រហូតដល់ ៤៥០ ម៉ែត្រការ៉េឯណោះ។

អ្វីដែលជាលក្ខណៈ ពិសេសរបស់សណ្ឋាគារ ដ៏ប្រណិតនេះ គឺមាន ២៩២ បន្ទប់ និង ឈុតបន្ទប់ពិសេស ២៩ បន្ទប់។ ការស្នាក់នៅក្នុងមួយយប់ អាចមានតម្លៃ ចាប់ពី ១៩៤ដុល្លារ សំរាប់បន្ទប់ធម្មតា ហើយសំរាប់ភ្ញៀវដែលចង់ ស្នាក់នៅ ដូចជានៅក្នុងរឿង ព្រះនាង និង ព្រះអង្គម្ចាស់ ដូចក្នុងរឿង តុក្កតា Disney មានតម្លៃរហូតដល់ទៅ ជាង ២ ម៉ឺនដុល្លារ ក្នុងមួយយប់ ក៏មាន។

យ៉ាងណាមិញ សណ្ឋាគារ ដែលស្ថិតក្នុងតំបន់ទេសចរណ៍ នៃទីក្រុង Dalian  កំពុងតែរង់ចាំស្វាគមន៍ ភ្ញៀវជាតិ និង អន្តរជាតិទាំងអស់ ចូលមក ស្នាក់នៅ និង ទទួលបទពិសោធន៍ថ្មី នៅលើកំពូលភ្នំ អមដោយបន្ទប់ល្អប្រណិត ដូចជាព្រះបរមរាជវាំង ក្នុងរឿងតុក្កតា Disney ផងដែរ។

ចង់ដឹងថាសណ្ឋាគារនេះស្រស់ស្អាតប៉ុណ្ណា!

 សូមទស្សនារូបភាពខាងក្រោម ៖

 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]