ចិន៖ ពិតណាស់នារីគ្រប់រូប ពិតជាធ្លាប់ ស្រមៃចង់ស្លៀកឈុតរៀបការ តាំងពីនៅក្មេងម្ល៉េះ ប៉ុន្តែមិនមែននារីគ្រប់រូប សុទ្ធតែស្រមៃចង់ បានឈុត រៀបការ ដែលមានប្រវែង វែងជាងគេ ក្នុងពិភពលោកនោះទេ។ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អនាគតកូនក្រមុំម្នាក់ បានស្លៀកឈុត អាពាហ៍ពិពាហ៍ ដែលវែងជាងគេ ក្នុងពិភពលោក មានប្រវែងរហូតដល់ទៅ ជិត ៥ គីឡូមែត្រឯណោះ។

កូនក្រមុំរូបនេះ មានឈ្មោះ Jing Mei រស់នៅក្នុងទីក្រុង Chengdu ភាគខាងលិច ប្រទេសចិន នឹងអាចជាប់ក្នុង កំណត់ត្រាពិភពលោក ក្នុងការស្លៀកឈុត អាពាហ៍ពិពាហ៍ ដែលវែងជាងគេបំផុត។ ឈុតអាពាហ៍ពិពាហ៍ ដែលអនាគត កូនក្រមុំរូបនេះបានស្លៀក គឺមាន ៤.៨ គីឡូម៉ែត្រ ទម្ងន់ ៥០ គីឡូក្រាម ដែលនឹងរំពឹងទុកថា អ្នកកំដរកូនក្រមុំ ចំនួន ៤០ នាក់នឹងត្រូវលើកវា នៅថ្ងៃអាពាហ៍ពិពាហ៍ របស់អនាគតកូនក្រមុំ Jing Mei ម្នាក់នេះ។

អនាគតកូនកំលោះលោក Yuan បានទំលាយឲ្យដឹងថា ឈុតអាពាហ៍ពិពាហ៍ របស់កូនក្រមុំនេះ គឺលោកបានចំនាយ ប្រាក់ដល់ទៅ ៦,៥០០ ដុល្លារឯណោះ ដែលវាមានចំនួនប្រហាក់ប្រហែលនឹង ចំនូលជាមធ្យម របស់អ្នកធ្វើការនៅប្រទេសចិន អាចទទួលបាន ក្នុងមួយឆ្នាំ។ ប៉ុន្តែ លោកមិនសោកស្តាយប្រាក់ទាំងនេះទេ ពីព្រោះវាជាថ្ងៃពិសេស របស់លោក និងអនាគតភរិយា។

គូស្នេហ៍ដែលនឹងត្រូវរៀបការ ក្នុងពេលឆាប់ៗនេះ បានឲ្យដឹងថា ពួកគេនឹងទំនាក់ទំនង ទៅខាងកំណត់ត្រាពិភពលោក Guinness World Records ដើម្បីឲ្យឈុតរៀបការ ដែលនាងនឹងស្លៀកថ្ងៃ រៀបការ ក្លាយជា ឈុតរៀបការ ដែលវែងជាងគេ ក្នុងពិភពលោក៕

 

 

 

 

 

 

 

 

 

ចុះប្រិយមិត្តចង់ស្លៀកឈុតអាពាហ៍ពិពាហ៍ ដែលវែងដូច្នេះដែរឬទេ?

 



ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]