អង់គ្លេស ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បឹងជលផលមួយកន្លែង មានសុទ្ធតែត្រី អណ្តែងយក្ស ទម្ងន់ រហូតទៅដល់ ១៥៩ គីឡូក្រាម និង មានប្រវែង ជិត ៤ ម៉ែត្រ ឯណោះ  ។

បឹងជលផលមួយកន្លែងនេះ មានឈ្មោះថា Fir Tree Fishery ស្ថិតនៅក្នុងទីក្រុងWigan ប្រទេស អង់គ្លេស ជាកន្លែងមួយដែល សំបូរទៅដោយ  ត្រីអណ្តែងធំៗ ដែល ត្រូវបានគេដាក់ ឲ្យអ្នកចូលចិត្ត នេសាទត្រី ធ្វើការកក់ការនេសាទ នៅខែដំបូង នៃរដូវនេសាទត្រី ដែលបានចាប់ផ្តើម នៅពេល ខាងមុខនេះ។

លោក Derrick Taylor ជាអ្នកធ្វើការផ្នែកជលផល នៃ Fir Tree Fishery បានឲ្យដឹងថា ដើម្បីអាច រក្សា ត្រីអណ្តែង ដ៏ធំទាំងនេះបាន ម្ចាស់នេសាទ ត្រូវតែមានអជ្ញាប័ណ្ណ ពិសេស។ ក្នុងនោះដែរ ប្រសិនបើ អ្នកនេសាទ អាចចាប់ត្រីដែលធំជាងគេបំផុត គឺដូចជាឈ្នះពានរង្វាន់ FA Cup អីចឹងដែរ។

លោក Taylor បានបន្តទៀតថា លោកបានជីកស្រះមួយ ដែលប្រើប្រាស់ម៉ាស៊ី ធ្វើឲ្យវាមានសភាពងងឹត សំរាប់ត្រីអណ្តែង និង អាចឲ្យពួកវា ចាប់ត្រីតូចៗ ស៊ីជាអាហារ រហូតដល់អ្នកដែល ចូលចិត្តចាប់ត្រី ចុះមកក្នុងបឹង ដើម្បីចាប់ពួកវា នៅក្នុងរដូវ ស្លឹកឈើជ្រុះនេះ៕

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]