ជប៉ុន៖ រឿងរ៉ាវថ្មីស្រឡាងមួយនៅជប៉ុន ដែលយើងអាចចាត់ទុកថាជារឿង ដែលគួរឲ្យចាប់អារម្មណ៍ ក៏ថាបាន ឬចាត់ ទុកថាជា រឿងគួរឲ្យ អស់ សំណើចក៏ថាបាន ដោយសារតែថ្មីៗនេះ មានការបោះពុម្ព ដាក់លក់សៀវភៅមួយក្បាល ដែលបង្ហាញពីរបៀបចំអិន ម្ហូបដាក់ក្នុង ស្រោមអនាម័យ។

សៀវភៅដែលធ្វើឲ្យ កក្រើកបណ្តាញ ផ្សព្វផ្សាយនៅជប៉ុន ក៏ដូចជាគេហទំព័រនានា នៅជុំវិញពិភពលោក នេះមានឈ្មោះថា “អាហារចំអិន ក្នុង ស្រោមអនាម័យ ដែលខ្ញុំចង់ធ្វើសំរាប់អ្នក, Condom Meals I Want To Make For You” ដែលមានបង្ហាញ រូបមន្តធ្វើមុខម្ហូប ចំនួន ១១ មុខ ដែលមើលទៅអាច ទំនងជាឆ្ងាញ់តែ មិនដឹងថា អ្នកហ៊ានទទួលទានឬក៏អត់នោះទេ។

តាមមតិរបស់មហាជន មួយចំនួនបានបង្ហាញ ចំណាប់អារម្មណ៍ចំពោះសៀវភៅខាងលើថា វាពិតជារឿង ដែលប្លែក និងនឹកស្មាន មិនដល់ ចំពោះការ ដែលអាចចំអិនម្ហូបនៅក្នុង ស្រោមអនាម័យបាននោះ ទន្ទឹម នឹងនេះក៏មាន មតិមួយចំនួន លើកឡើងបែប និយាយលេងសើចថា សំណាង ហើយដែលគេឲ្យ យើង បរិភោគ តែអាហារនៅក្នុងស្រោម អនាម័យ បើសិនជាគេឲ្យយើង បរិភោគស្រោម អនាម័យវិញមិនដឹង ជា ទៅជាយ៉ាងណាទេ!។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសារព័ត៌មាន Nari Nari បានបកស្រាយថា បុរសជនជាតិជប៉ុន គឺស្ថិតនៅលេខរៀងទី៣ នៅលើ ពិភពលោកខាង ចូលចិត្តរួមភេទដោយ មិនសូវប្រើស្រោមអនាម័យ ដូច្នេះ សៀវភៅនេះក៏ អាចជាផ្នែកមួយរួម ចំនែកដល់ការ ផ្សព្វផ្សាយពី សុវត្ថិភាព និងលើកកំពស់ការ ប្រើប្រាស់ស្រោម អនាម័យផងដែរ៕




តើអ្នកយល់យ៉ាងណាដែរចំពោះអាហារបែបនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]