អង់គ្លេស៖ នារីវ័យជំទង់ជា និស្សិតម្នាក់ឈ្មោះ Daria Radionova បានចំនាយលុយជាង ៣៥,០០០ ដុល្លារ អាមេរិក និងចំនាយពេលជាង ២ខែ ផ្សេងទៀត ដើម្បីយកត្បូងគ្រីស្តាល់ ចំនួន១លានគ្រាប់ មកដាំនៅលើរថយន្ត Mercedes ដ៏ប្រណិត ម៉ូឌែល 2011 CLS 350 របស់នាង។

នារីវ័យ ២១ឆ្នាំ ជនជាតិរុស្ស៊ី រូបនេះ បានឲ្យដឹងថា ការតុបតែងរថយន្តដ៏ថ្លៃជាមួយ នឹងគ្រីស្តាល់ដ៏ច្រើន បែបនេះ គឺដើម្បីបង្កើតអ្វីដែលថ្មី និងពិសេស។  នាងរីករាយនឹងការបើកបរ ជាមួយរថយន្ត ជាទីស្រលាញ់ របស់នាងមួយនេះ ដោយសារតែ មិនថានាងជិះទៅទីណា កន្លែង ណានោះទេ គឺមនុស្សម្នា តែងតែ ក្រឡេកមើលរថយន្តរបស់នាងជានិច្ច។ នាង Daria Radionova ក៏បានបញ្ជាក់ពី គោលបំណង មួយទៀតថា នៅពេលដែលនាង លក់រថយន្តនេះហើយ ប្រាក់ដែលបានមកពីការលក់ រថយន្ត ទាំងប៉ុន្មាន នាងនឹងយកទៅបរិច្ចាគឲ្យ មូលនិធិ ដើម្បី សកម្មភាពសប្បុរសធម៌។

បុរសជាអ្នកគ្រប់គ្រង ក្រុមហ៊ុនមួយបានបង្ហាញ ចំណាប់អារម្មណ៍ចំពោះ រថយន្តខាងលើថា លោក តែងតែប្រទះឃើញរថយន្ត ប្លែកៗ ជាច្រើន ដូចជារថយន្តរបស់ Ferrari, Toyota ជាដើម ដែលពួកអ្នកមាន នៅអារ៉ាប់ តែងតែ យកមកសំញ៉ែង នៅពេលដែលពួកគេ មក វិស្សមកាល នៅ Harrod នេះក៏ប៉ុន្តែរថយន្ត Mercedes ដាំត្បូង គ្រីស្តាល់ មួយគ្រឿងនេះហាក់គួរឲ្យទាក់ទាញ ខ្លាំងជាងគេ៕





តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការតុបតែងរថយន្តបែបនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]