បរទេស៖ ទីក្រុងឡុងដ៍របស់អង់គ្លេសបានដណ្តើមយក លេខ១ពីទីក្រុងហុងកុង ចំពោះចំណាត់ថា្នក់ថា ជាទីក្រុង ដែលមាន តំលៃដីថ្លៃជាងគេ នៅ លើ លោក។ ភ្នាក់ងារវាយតំលៃ អចលនទ្រព្យ មួយបានប៉ាន់ប្រមាណថា ការរស់នៅទីក្រុងឡុងដ៍ប្រជាជន ត្រូវចំណាយខ្ពស់ជាងការ រស់នៅ ទីក្រុងស៊ីដនី រហូត ដល់២ ដង ហើយ ខ្ពស់ជាង ការរស់នៅទីក្រុង Rio de Janerio របស់ប្រេស៊ីល រហូតដល់ ៤ដង។

កាលពីឆ្នាំ២០០៨ ទីក្រុងឡុងដ៍ឈរត្រឹមចំណាត់ថ្នាក់លេខ៥ ប៉ុណ្ណោះក្នុង ចំណោមទីក្រុង ដែលចំណាយ អស់ច្រើន ក្នុងការរស់នៅ ក៏ប៉ុន្តែ ដោយសារ ការហក់ឡើង នៃតំលៃអចលទ្រព្យ ក៏ដូចជាតំលៃលុយផោន កើនឡើង បានធ្វើឲ្យទីក្រុងដ៏ប្រណីតខាងលើ ហក់មកកាន់កាប់ កំពូល តារាងនា ពេលបច្ចុប្បន្ននេះ។

លោក Yolande Barnes នាយកក្រុមហ៊ុន Savill ដែលធ្វើការស្រាវជ្រាវជុំវិញកិច្ចការ ខាងលើបាន មានប្រសាសន៍ថា នៅក្នុងឆ្នាំនេះតំលៃ អចលទ្រព្យ បានកើនឡើង ជាលំដាប់នៅតាម ទីក្រុងធំ នានា នៅជុំវិញពិភពលោក តែក៏មានទីក្រុងខ្លះ ធ្លាក់ចុះតំលៃតិចតួចដែរ។ លោករំពឹង ថាតាមរយៈនិន្នាការ នេះនឹងបន្តទាក់ទាញ ចំណាប់អារម្មណ៍របស់ វិនិយោគិន និងបង្កើន សកម្មភាពទីផ្សារកាន់ តែខ្លាំងក្លា ថែមទៀត។

ទីក្រុងដែលមានតំលៃដីថ្លៃទាំង១០ ផ្សេងទៀតមានដូចជា៖ New York, Paris, Tokyo, Singapore, Moscow , Sydney, Dubai, Shanghai, Rio De Janeiro និង ទីក្រុង Mumbai

ទីក្រុងហុងកុងរបស់ចិនដែលធ្លាប់កាន់កាប់លេខរៀងទី១ ជាទីក្រុងមានអចលទ្រព្យខ្ពស់ជាងគេកាលពីមុន


ទីក្រុងឡុងដ៍របស់អង់គ្លេសឈរលេខរៀងទី១ ជាទីក្រុងដែលមានតំលៃអចលនទ្រព្យខ្ពស់ជាងគេលើលោក

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]