ហ្វេសប៊ុក៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យសាសនា ធំមួយ ក្នុងប្រទេសកម្ពុជាដែល ប្រជាជនខ្មែរ តែងតែ ប្រារព្ធធ្វើឡើង ជា រៀងរាល់ឆ្នាំ ។ សម្រាប់ ឆ្នាំពិធីបុណ្យភ្ជុំបិណ្ឌ ២០១៤នេះ វិញ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺ ផលិតកម្មចម្រៀង ក្នុងស្រុក ជាច្រើន ក៏បានចូល រួមអបអរ បុណ្យភ្ជុំបិណ្ឌ ដោយ បានថែមទាំង តែង និពន្ធចម្រៀង ច្រើនវ៉ុលសម្រាប់អបអរ បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

យ៉ាងណាមិញ កាលពី ម្សិលមិញ នេះក៏ស្រាប់តែ ឃើញមាន បទចម្រៀងមួយបទ មានចំនង ជើងថា “អន្សមចេក អន្សមជ្រូក” ដែលជា បទទាក់ទង នឹងបុណ្យភ្ជុំបិណ្ឌ ដែរនោះ ត្រូវបានបង្ហោះចូលក្នុងបណ្តាញ ហ្វេសប៊ុក តាមគណនីឈ្មោះ “តារា’’ ដែលមាន ការចែក ចាយជា បន្តបន្ទាប់ ពេញបណ្តាញ អ៊ីនធើណេត ហើយ ម្ចាស់គណនីនេះក៏ បានសរសេរថា បទ “អន្សមចេក អន្សមជ្រូក”  ជាបទភ្លេងថ្មី និពន្ធដោយ គាត់ផ្ទាល់ ហើយបទនេះ មិនបានថតក្នុង ស្ទូដីយូ ទេ គ្រាន់តែថត សំលេងជាមួយ Latop ដ៏កញ្ចាស់ របស់គាត់ ប៉ុណ្ណោះ ៕

ចង់ដឹងថាបទចម្រៀង “អន្សមចេក អន្សមជ្រូក” ពិរោះ និង មានអត្ថន័យដូចម្តេចនោះ សូមមកស្តាប់ ចម្រៀងនេះ ខាងក្រោមនេះ ៖ 


តើប្រិយមិត្ត យល់ដូចម្តេចបទចម្រៀងភ្លេចថ្មីរបស់ស្នាដៃយុវជនខ្មែរ នេះ?

ប្រភព ហ្វេសប៊ុក

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]