ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ មានការបង្ហោះវីដេអូឃ្លីបខ្លី មួយខ្សែ ដែលបង្ហាញពី រថយន្ដមួយ គ្រឿង បើកក្នុងទីវត្ដអារាម យ៉ាងកម្រោល។

តាមរយៈការដកស្រង់ ពីហ្វេសប៊ុក បានបញ្ជាក់ឲ្យដឹងពី ព័ត៌មានខ្លះៗទាក់ទិន នឹងវីដេអូនេះថា រថយន្ដមួយគ្រឿងនេះ បានបើកយ៉ាង លឿន ក្នុងវត្ដអារាមខ្មែរ ដែលមិនបាន បញ្ជាក់ពី ទីតាំងច្បាស់លាស់ នោះទេ។ ជាមួយគ្នានោះ ក៏មានមនុស្សម្នា ជាច្រើន នាំគ្នា ផ្អើល ទៅមើល និងថតជាវីដេអូ ទុក ដែលការថតនេះ ក៏ទទួលបាន ពាក្យគំរាម ពីអ្នកដែលត្រូវគេ បានថតនោះផងដែរ ខណៈពេលនោះ ក៏ឃើញមាន សមត្ថកិច្ច ចេញមកអន្ដរាគមន៍។ ចំពោះរឿងរ៉ាវបន្ដទៀត យ៉ាងណា មិនបានបញ្ជាក់ នោះទេ។

នេះជាសំណាងល្អ ដែលមិនសូវជាមាន ប្រជាពលរដ្ឋ នៅក្នុងវត្ដ ដើម្បីប្រគេនចង្ហាន់ ក្នុងឱកាស ពិធីបុណ្យភ្ជុំនេះ បើមិនដូច្នោះទេ មិនដឹងជាមនុស្សប៉ុន្មាននាក់ រងរបួស ឬស្លាប់នោះទេ៕ 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]