បាល់ទាត់៖ ការប្រកួត ក្របខណ្ឌ័លីកកំពូលអង់គ្លេស ក្នុង សប្តាហ៍ទី ៥កាលពី យប់មិញនេះគឺ ពិតជាល្អមើល ដែល ក្រុម កាំភ្លើងធំ Arsenal អាចរក គ្រាប់បាល់៣ គ្រាប់ មិនដល់ ៥នាទី ក្នុងតង់ទី១ យកឈ្នះ ក្រុមម្ចាស់ផ្ទះ Aston Villa ដោយ ចប់ ការប្រកួត ៣ទល់នឹង០ ខណៈ ហង្សក្រហម Liverpool ខកចិត្ត ត្រូវចាញ់ម្ចាស់ផ្ទះ West Ham ៣ ទល់ ១ ទៅវិញ ។  តែសម្រាប់ យប់ថ្ងៃអាទិត្យនេះគឺ កាន់តែល្អ មើល ដែល មាន ជើងខ្លាំង៤ គូ នឹងចូលប្រកួត ខ្មែរឡូតនឹងធ្វើវិភាគ មួយគូ សំខាន់ គឺ តោខៀវ Chelsea នឹងប៉ះ មេឃខៀវ Man City នៅកីឡាដ្ឋាន Etihad ។

តារាងការប្រកួតយប់នេះ 

តើអ្នកគិតថា ជើងឯក រដូវកាលមុន មេឃខៀវ Man City នឹងយកឈ្នះ តោខៀវ Chelsea ដែលមិនទាន់ ស្គាល់ពាក្យចាញ់និងស្មើ ក្នុងរដូវថ្មី ២០១៤  ក្នុងទឹកដីរបស់ខ្លួនឬ ទេ នៅក្នុងយប់នេះ ? 

Man City៖ ក្រុម Man CITY របស់លោក Manuel Pellegrini សំរាប់ ៤ ប្រកួតក្នុង EPL រដូវកាលនេះ គឺឈ្នះ ២ និងស្មើ ២ ប្រកួត  ដោយ ការប្រកួតចុងក្រោយនេះ បាន ត្រឹមយក ស្មើជាមួយ នឹងកាំភ្លើងធំ Arsenal ។ ប៉ុន្តែ សំរាប់យប់នេះ Man City នឹងធ្វើជាម្ចាស់ផ្ទះបើក ទ្វារចាំ ទទួល តោខៀវ Chelsea  វិញម្តង ។ ខណៈ Man City កំពុង ឈរនៅលេខរៀងទី ៦ ដោយ រកបាន ៧ពិន្ទុ  ហើយ Man City ត្រូវតែ ខំស្វែង រកពិន្ទុ បន្ថែមទៀត ដែលចាំបាច់ត្រូវតែ ប្រកួត យកឈ្នះ Chelsea ក្នុងយប់នេះ ។ 

Chelsea ៖ សម្រាប់ក្រុម តោខៀវ Chelsea វិញម្តង គឺក្នុង ៤ ប្រកួត កន្លងទៅនេះគឺ មិនដែលស្គាល់ពាក្យថា ចាញ់ ឬស្មើនោះទេ ខណៈ ដែល កីឡាករ Diego Costa ថែមទាំងជួយរក គ្រាប់បាល់ឲ្យ តោខៀវ Chelsea រហូតដល់ ៧ គ្រាប់ ត្រឹមតែ ៤ ប្រកួត ឈរជា កីឡាករ ស៊ុត បញ្ចូលទី ច្រើនជាងគេ ។ ខណៈនេះ ក្រុមតោខៀវ Chelsea កំពុងឈរ នៅ លេខរៀងទី ១ ក្នុងតារាង ដោយរកបាន ១២ពិន្ទុ ។ចំពោះ ប្រវិត្តនៃ ប្រកួត នៅក្នុងទឹកដី Man City នេះ វិញ គឺ Chelsea ឈ្នះ ១១ដង លើសក្រុម ឯទៀតដែលធ្លាប់ ប្រកួតក្នុងទឹកដី Man City កន្លងមកនោះ ៕

តារាងចំណាត់ថ្នាក់ 


 

លទ្ធផល កាលប្រកួត យប់ថ្ងៃសៅរ៍ទី ២០ សីហា ២០១៤

តើប្រិយមិត្តយល់ថា ក្រុមណាឈ្នះយប់នេះ?

កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]