ស៊ុយអែត៖ បុរសម្នាក់ មិនត្រូវបាន ជាប់គុក ដែលទោះបីជា បានរំលោភនារី ម្នាក់ក៏ដោយ នេះបើតាម ការកាត់ក្ដី ក្នុងតុលាការនៃ ប្រទេសស៊ុយអែត។

យ៉ាងណាមិញ គ្រូពេទ្យ មួយរូបនេះ បានថ្លែងទៅកាន់ តុលាការថា (ជនជាប់ចោទ) បានរងនូវជំងឺ ម្យ៉ាងឈ្មោះថា “sexsomnia,” ដែលនេះជា ជំងឺម្យ៉ាង មិនអាចឃុំគ្រង និងបណ្ដាលឲ្យមនុស្ស ធ្វើការរួមភេទ ដោយមិនដឹងខ្លួន នៅពេល ដែលគេងលក់។ គួរបញ្ជាក់ថា ជនជាប់ចោទ ដែលគេស្គាល់ ឈ្មោះថា Mikael Halvarsson ត្រូវបានដោះលែង នាដើមខែនេះ បន្ទាប់ពី មានការអះអាងដូច សេចក្ដីខាងលើ និងហេតុការណ៍ ដែលបុរសនេះ រំលោភនារី រងគ្រោះ បានកើតឡើង តាំងពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៤មកម្ល៉េះ។ 

រឿងរ៉ាវទាំងមូល បានឲ្យដឹងថា ដំបូងឡើង បុរសនេះ និងនារីរងគ្រោះ គេងនៅលើគ្រែតែមួយ តែមានភួយដណ្ដប់ ផ្សេងទៀត ដែលនៅថ្ងៃបន្ទាប់ នារីរងគ្រោះ ក៏ទូរស័ព្ទប្ដឹង ប៉ូលីសថា ខ្លួនត្រូវបាន បុរសម្នាក់នេះ ចាប់រំលោភ ដែលនៅពេល ប៉ូលីសទៅដល់ គឺជននេះ នៅគេងនៅលើគ្រែគេង នៅឡើយ។ 

ទោះជាយ៉ាងណា នៅក្នុងសាលាឧទ្ធរណ៍ អតីតមិត្ដស្រីរបស់ ជនជាប់ចោទនេះ ក៏ធ្វើជាសាក្សី ដូចគ្នាថា កាលពីមុន ជននេះ ក៏ធ្លាប់ ព្យាយាមរួមភេទ ជាមួយនាងដែរ នៅពេលដែលនាងគេងលក់ និងនៅពេលដែល នាងមិនព្រម គាត់ក៏សម្ដែង ជាភាពភ្ញាក់ផ្អើល និងសួរថា មានរឿងអ្វីកើត ឡើងដែរ។ ជាមួយគ្នានោះ ម្ដាយរបស់ជន ជាប់ចោទ ក៏ធ្វើជាសាក្សីបញ្ជាក់ ផងដែរ ថា កូនគាត់ ក៏ធ្លាប់មាន បញ្ហា នៅពេលដែល គេងលក់ដែរ ដែលអាចនិយាយថា មមើលធ្វើនេះធ្វើនោះ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]