ពោធិ៍សាត់ : បុរស២នាក់ ជិះម៉ូតូឌុបគ្នា ក្នុងទិសដៅពីកើត ទៅលិច លុះដល់ចំណុចកើតហេតុ ភូមិក្រពើររោរ៍ ក្នុងឃុំស្នាមព្រះ ស្រុក បាកាន ខេត្តពោធិ៍សាត់ ក៏ត្រូវរថយន្តក្រុង របស់ក្រុមហុ៑ន រិទ្ធិមុនី ពាក់ស្លាកលេខភ្នំពេញ ៣B-២៤១៩ បើក បញ្ច្រាស់ទិសគ្នា បុកចំពេញ ទំហឹង ខណៈជនរងគ្រោះ កំពុងបើកម៉ូតូយ៉ាងលឿង ហើយឡើង ជែងនិងរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បណ្តាលអោយ បុរស ទាំង ២នាក់នោះ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរ គួរអោយរន្ធត់ នេះ បានកើតឡើង កាលពីវេលាម៉ោងជាង៧យប់ ក្នុងថ្ងែទី២០ ខែកញ្ញា ឆ្នាំ២០១៤ ។

នាយរងការិយាល័យ នគរបាលផ្លូវគោក ខេត្តពោធិ៍សាត់ លោកវរសេនីយ៍ត្រី ឃុន សារៀម បានអោយ ដឹងថា ក្រោយការវាស់វែងពី កម្លាំង ជំនាញ បានយកទាំងរថយន្ត និងម៉ូតូ មករក្សាទុក នៅការិយាល័យ នគរបាលចរាចរ ផ្លូវគោកខេត្តដើម្បី រង់ចាំការដោះស្រាយ ចំណែកសព ទាំងពីរនាក់ សមត្ថកិច្ចបាន តំកល់ទុក នៅវត្តស្នាមព្រះ ដើម្បី រង់ចាំក្រុមគ្រួសារមក ទទួលយកទៅចាត់ចែង ធ្វើបុណ្យទៅ តាមប្រពៃណី៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]