សិង្ហបុរី ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ប៉ូលីសសិង្ហបុរីពីររូប បានបដិសេធ មិនយកប្រាក់ សំណូក ២ លានដុល្លារអាមេរិក ជាថ្នូរនឹងការដោះដូរ ជនល្មើសវ័យ ៤៥ ឆ្នាំមក។

កាលពីថ្ងៃ ទី ០៦ កញ្ញា កន្លងទៅថ្មីៗនេះ មន្រ្តីប៉ូលីសជាន់ខ្ពស់ លោក Mohammed Faizal Bin Ismail និង លោក Tan Tuan Hock ដែលធ្វើការ ក្នុង ស្ថានីយ៍បូលីស Tanglin បានបំពេញបែបបទ ដាក់ពន្ធ ធនាគារ ឲ្យបុរសវ័យ ៤៥ ឆ្នាំម្នាក់ ដែលត្រូវបាន ចាប់ខ្លួនពីបទ ប្រព្រឹត្តអំពើមិនសមរម្យនៅទី សាធារណៈ។ នៅក្នុងពេលធ្វើបែបបទ បុរសដែលត្រូវ ប៉ូលីសចាប់ខ្លួនរូបនេះ បានប្រាប់ទៅ មន្រ្តីប៉ូលីស ជាន់ខ្ពស់ ទាំងពីររូបនេះថា ខ្លួននឹងផ្តល់ ប្រាក់តាមចំនួន ដែលលោក ប៉ូលីសចង់បាន ក្នុងលក្ខខ័ណ្ឌ ដោះលែងខ្លួន ពីពន្ធធនាគារ។  អ្វីដែលគួរ កោតសរសើរនោះ គឺមន្ត្រីប៉ូលីសទាំងពីររូប បានបដិសេធ មិនទទួល យកសំណូក ពីជនល្មើសភ្លាមៗតែម្តង ដោយមិនពិចារណា ពីរឿងលុយកាក់ វែងឆ្ងាយឡើយ។

យ៉ាងណាមិញ បន្ទាប់ពីចង់ធ្វើសំណូកសូនប៉ាន់ ទៅកាន់មន្ត្រីប៉ូលីស មិនបានសំរេចនៅ លើកទីមួយហើយ បុរសវ័យ ៤៥ ឆ្នាំរូបនេះ ក៏មិនបានបោះ បង់ចោលគំនិតនេះឡើយ ។ គាត់ក៏បានប៉ុនប៉ង ជាលើកទីពីរ ដោយលើកនេះ គាត់បាន ប្រាប់ទៅមន្រ្តីប៉ូលីស ជាន់ខ្ពស់ លោក Tan Tuan Hock ថានឹងឲ្យប្រាក់ ២ លានដុល្លារអាមេរិក ប្រសិនបើ យល់ព្រម ដោះលែងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ លោកមន្ត្រីប៉ូលីស ដ៏ស្មោះត្រង់រូបនេះ បានបដិសេធ ភ្លាមៗតែម្តង ដោយគ្មានការស្ទាក់ ស្ទើរក្នុងចិត្ត បន្តិចឡើយ។

ក្រោយពីប៉ុនប៉ង ឲ្យសំណូកដល់មន្ត្រីប៉ូលីស មួយដងជាពីរដង ជនល្មើស កំពុងតែត្រូវបាន ធ្វើការស៊ើប អង្កេត ពីការិយាល័យ ប្រឆាំងអំពើពុករលួយ ផងដែរ៕

មន្រ្តីប៉ូលីសជាន់ខ្ពស់ លោក Mohammed Faizal Bin Ismail និង លោក Tan Tuan Hock 

ប្រភព ៖ ស្តម

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]