អង់គ្លេស ៖ តាមរយៈវីដេអូដ៏គួរឲ្យរន្ធត់មួយ បានបង្ហាញពី ស្រ្តីម្នាក់ បានចាប់វាយស្រ្តីម្នាក់ទៀត ដោយក្របួចសក់ យ៉ាងសាហាវ នៅលើ ដងផ្លូវមួយ ទាំងកណ្តាលថ្ងៃត្រង់តែម្តង។

ស្រ្តីដែលប្រើអំពើហិង្សា ទាំងកណ្តាលថ្ងៃត្រង់រូបនេះ គឺជានារីស្បែកស ស្ថិតក្នុងវ័យ ២០ ឆ្នាំ បានចុះពី លើឡាន ដើរតំរង់ ចូលទៅវាយ ស្រ្តីរងគ្រោះដែលមានវ័យ ៤៤ ឆ្នាំ ដោយចាប់ក្របួចសក់ ហើយ ចាប់វាយឲ្យផ្កាប់មុខ ទៅក្នុងធុងដាក់ផ្លែឈើ នៅពីមុខហាង លក់គ្រឿងទេស ក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេស យ៉ាងសាហាវ ជាទីបំផុត។

ក្នុងវីដេអូនេះដែរ គេក៏ឃើញជនសង្ស័យ បានចាប់ស្រ្តីរង គ្រោះចុះទៅក្រោម រួចក៏ស្រែកជេរនារីរងគ្រោះ មុនពេល ដែលចាប់ វាយស្រ្តីរងគ្រោះខ្លាំងៗ ដោយគ្មានត្រា ប្រណីបន្តិចឡើយ។ ភ្លាមៗនោះ ស្ត្រីរង គ្រោះ ក៏ខំប្រឹងតតាំង នឹងជនសង្ស័យដែរ ប៉ុន្តែ មិនឈ្នះ ហើយក៏គ្មាននរណាម្នាក់ ហ៊ានចូល ទៅជួយដែរ ខណៈដែល មនុស្សមួយក្រុម កំពុងតែឈរមើល ហេតុការណ៍នេះ។

មូលហេតុដែលធ្វើកើតជាអំពើហិង្សាទាំងកណ្តាលថ្ងៃត្រង់បែបនេះ គឺបណ្តាលមកពី ស្រ្តីរងគ្រោះ បាន ប្រាប់ឲ្យនារី ដែលវាយគាត់នោះ បើកឡានទៅ កន្លែងផ្សេង ពីព្រោះតែឡាន ដែលជនសង្ស័យជិះនោះ ដាក់បាំងកណ្តាលផ្លូវ មិនអាចឲ្យឡាន ឆ្លងកាត់បាន។ គ្រាន់តែសូមឲ្យបើកឡាន ទៅកន្លែងផ្សេងតែប៉ុណ្ណឹង ក៏នារីចិត្តក្តៅ ចាប់វាយ ស្រ្តីរងគ្រោះយ៉ាងចាស់ដៃតែម្តង។

យ៉ាងណាមិញ ស្រ្តីរងគ្រោះ បានរងរបួសជាដំណំ និង បានហើមក្បាលជាខ្លាំង បន្ទាប់ពីត្រូវនារីចិត្តភ្លើង វាយយ៉ាងសាហាវដូច្នេះ។

លោក Geraldine Sprigg បាននិយាយថា “នេះគឺជាអំពើហិង្សា ដែលមិនគួរកើតឡើង ដោយ សារតែ រឿងស្រ្តីរងគ្រោះ សុំឲ្យ ជនសង្ស័យ បើកឡានដែលដាក់ បាំងផ្លូវ ទៅកន្លែងផ្សេង ក៏ត្រូវបានគេវាយ យ៉ាងដំណំដែរ។ ក្នុងនោះដែរ លោកក៏បានប្រកាស ថាតើមាន នរណាម្នាក់បានឃើញ ហេតុការណ៍នេះ និង អាចចំណាំ ជនសង្ស័យដែរឬទេ ប្រសិនបើមាន សូមទាក់ទង ទៅខាងលោក ដើម្បីចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់៕

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖ 

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]