បរទេស៖ តើអ្នកនឹងធ្វើបែបណា ប្រសិនបើ កំពុងតែ ជិះទូកក្នុងទន្លេស្រាប់តែឃើញ សត្វពស់យក្ស មួយក្បាល យ៉ាងធំ កំពុងតែហែលក្នុង ទឹកទន្លេនោះ ?

យ៉ាងណាមិញ វីដេអូឃ្លីបស្តែងៗមួយដែលត្រូវបាន ចែកចាយពេញបណ្តាញអ៊ីនធើណេត បានបង្ហាញពី បុរសពីរនាក់ បានជិះទូកក្នុងទន្លេ មួយកន្លែង បានដេញ ចាប់ពស់យក្ស មួយក្បាលយ៉ាងធំ ហើយពួកគេ គ្មានភ័យខ្លាចបែរជា សើចលេងយ៉ាងសប្បាយ ខណៈដែល ក្នុងវីដេអូ នេះក៏ មានលឺសូរ សំលេងនារី ម្នាក់ស្រែក ខ្លាំងៗ ដោយសារ នាង ខ្លាចសត្វពស់នេះផងដែរ ។

ក្នុងរូបភាពវីដេអូនេះ ត្រូវគេដឹងថតចេញពី ក្នុងទឹកទន្លេមួយ ក្នុងប្រទេសប្រេស៊ីល អាមេរិកខាងត្បូង ហើយកត្តា ដែលអាចឲ្យបុរសនេះ ដេញចាប់ ពស់នេះ លេង បាន ដោយ ងាយ ហើយ ពស់នេះមិនអាច ហែលគេច នោះទេ ដោយសារតែពស់ នេះបានលេបស៊ីចំនី ដែលធ្វើឲ្យពោះរបស់ សត្វពស់ នេះឡើង រីកធំ មិនអាចហែលទឹកបានលឿន និង មិនអាច វាយប្រហារវិញ បាននោះឡើយ ៕  

សូមមកទស្សនា វីដេអូគួរឲ្យញាក់សាច់ខាងក្រោមនេះ ៖ 

ប្រភព បរទេស

ដោយ ៖ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]