ភ្នំពេញ៖ ជាការពិត ណាស់ ប្រជាជនកម្ពុជាបាន ចាប់ផ្ដើម កាន់បិណ្ឌទី១ តាំងពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៤ មកម្ល៉េះ ដែលការ កាន់បិណ្ឌនេះ មានរយៈពេល ១៥ថ្ងៃ និង បិណ្ឌទី១៥ គឺថ្ងៃបង្ហើយ និងជាថ្ងៃភ្ជុំធំ ដែលគេតែងតែ សង្កេតឃើញ ប្រជាជនខ្មែរភាគច្រើន នាំគ្នា ពពាក់ពពូនទៅកាន់ វត្ដអារាម ខណៈពេលដែល មានថ្ងៃឈប់ សម្រាកពីការងារ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ២២ ,២៣ និង ២៤។

តែអ្វីដែល គេតែងតែប្រទះឃើញ នៅតាមទីវត្ដអារាម ក្រោយពីបងប្អួនប្រជាពលរដ្ឋ ប្រគេនចង្ហាន់ រួចរាល់នោះ គឺមាន ម្ហូបជាច្រើន នៅសល់ ដោយសារតែ ម្ហូប មានច្រើន ជាងតម្រូវការ។ ដើម្បី កាត់បន្ថយ ការខ្ជះខ្ជាយ ជាមួយនឹង ការទទួល កុសលផលបុណ្យនោះ គឺ ព្រះសង្ឃ បានធ្វើការ បរិច្ចាគ ម្ហូបអាហារនោះ ទៅកាន់ អ្នកទីទាល់ក្រ ដែលខ្មែរឡូត ធ្លាប់ធ្វើការចុះព័ត៌មាន ម្ដងរួចមកហើយ។ ក៏ដូចជាពេលថ្មីៗនេះ តាមរយៈកម្មវិធី ព័ត៌មានរបស់ ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ក៏បានធ្វើការចាក់ ផ្សាយ ទាក់ទិននឹង វត្ដទួលទំពូង ដែលព្រះសង្ឃនៅក្នុង វត្ដនេះ បានអនុញ្ញាត ឲ្យចែកម្ហូបទៅកាន់ អ្នកក្រខ្សត់ ដែលឈរនៅ មាត់បង្អួច.... ចង់ជ្រាបច្បាស់ សូមទស្សនា វីដេអូ៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]