អូស្រ្តាលី ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា និស្សិតផ្នែកបសុពេទ្យ មួយក្រុម បាននាំគ្នា ថតរូបស្រាត ជាមួយនឹងសត្វ ដើម្បីរៃអង្គាស់ប្រាក់ ដើម្បីចំនាយ លើពីធីជប់លៀង បញ្ចប់ការសិក្សា របស់ពួកគេ។

និស្សិតមួយក្រុម ជានិស្សិតមកពីសាកលវិទ្យាល័យ James Cook University នៃប្រទេសអូស្រ្តាលី បានរំពឹងទុកថា ពួកគេនឹងអាចរកប្រាក់ ពីការថតរូបស្រាត ជាមួយនឹងសត្វ នៅក្នុងកសិដ្ឋាន បីបួនកន្លែង ដាក់ធ្វើជារូបភាព ក្នុងប្រទិតិន លក់ ដើម្បីយកប្រាក់ទាំងនោះ ចំនាយលើ ពិធីជប់លៀងបញ្ចប់ការសិក្សា។

ការថតរូបស្រាតដូច្នេះ គឺជាការគំនិតផ្តូចផ្តើម របស់ សិស្សសិក្ខាកាម ពេទ្យសត្វ ពីររូប គឺ Angela Davey និង  Sylvia Wood។

កញ្ញា Davey បានប្រាប់បណ្តាញសារព័ត៌មានថា “ពួកយើង បានប្រាប់ទៅមិត្ត រួមថ្នាក់ ឲ្យដឹងពីចំនួន ដែលយើងរកបាន ហើយពួកយើង គិតថា មនុស្សគ្រប់គ្នា វាគឺការរៃអង្គាសប្រាក់ ពិតមែន ដែលនេះ មិនមែន ជារឿងលេង សើចឡើយ”។

យ៉ាងណាមិញ ប្រតិទិន ដែលនិស្សិតបសុពេទ្យ មួយក្រុម នេះបានបង្កើតដោយ ដាក់ឈ្មោះថា ‘Vets Uncovered’ ដែលនឹងអាច រកប្រាក់ចំនូលបាន ៣៦,០០០ ដុល្លារអាមេរិក ដែលក្នុងនោះប្រាក់ចំនូល ១០ ភាគរយ នឹងត្រូវបាន ឧបត្ថម្ភដល់ សេវាកម្ម សារធារណៈផងដែរ។

គួរបញ្ជាក់ផងដែរ ប្រតិទិន ‘Vets Uncovered’ នេះនឹងត្រូវដាក់លក់ ក្នុងខែតុលា ដែលអាចរក ជាវបានតាមរយៈ វេបសាយ www.vetsuncovered.com មានតម្លែ ១៩.៩៥ ដុល្លារអាមេរិក សំរាប់ប្រតិទិនមួយ៕





ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]