ខេត្តត្បូងឃ្មុំ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៨អា ស្ថិតនៅ ភូមិអំពិល  ឃុំកក់ ស្រុកពញាក្រែក រវាងរថយន្តសាំងយ៉ុង ពាក់ស្លាកលេខ 2A-2049 និងម៉ូតូវេវអាល់ហ្វា បណ្តាលឲ្យស្លាប់ ២នាក់ម្តាយ និងកូនតូច អាយុ៣ខែ និងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះកើត ឡើងនៅ វេលាម៉ោង ១និង៤០នាទី រសៀលថ្ងៃទី ១៩ កញ្ញា ២០១៤ ចំណែកអ្នកបើកបររថយន្ត វិញបានរត់គេច ខ្លួនបាត់ស្រមោល បន្សល់ទុកតែ រថយន្តប៉ុណ្ណោះ ។

លោកវរសេនីយ៍ត្រី អោម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែក បានប្រាប់ ឲ្យដឹងថា អ្នកដែលស្លាប់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរដ៍រន្ធត់ ខាងលើនេះ មាន១-ឈ្មោះ យ៉ាន់ ពុំ ភេទស្រី អាយុ៤៨ឆ្នាំ ២-កូនស្រី ឈ្មោះ កុយ រស្មី អាយុ៣ខែ ចំណែកប្តី ឈ្មោះ កុយ ចាចថុល អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្រ្គោះនៅ មន្ទីរពេទ្យ បង្អែកស្រុកជា បន្ទាន់ផងដែរ ។

លោកវរសេនីយ៍ត្រី សូ សរ៉ាត់ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំវិញ ប្រាប់បន្តថាបុរស អ្នកជិះម៉ូតូ វេវឌុប ប្រពន្ធ និងកូនតូចនោះ មិនបានពាក់ មួកសុវត្ថិភាពនោះទេ ដោយជិះតាម ផ្លូវជាតិ លេខ៨ ខណៈពេលមកដល់ ត្រង់ភូមិឃុំ កើតហេតុខាងលើ ស្រាប់តែជ្រុះ មួកក្រណាត់ គ្រានោះ បានឈប់ ម៉ូតូបានតែបន្តិច ត្រូវរថយន្តសាំងយ៉ុង ដឹកអ្នកដំណើរបើក មកពីក្រោយ ពេញទំហឹងផ្លោង ជាច្រើនម៉ែត្រ ក្នុងទិសដៅ ស្របគ្នាពីលិច មកកើត បណ្តាឲ្យស្លាប់ម្តាយ និងកូនតូចភ្លាមៗ ចំណែកប្តីវិញ រងរបួស ធ្ងន់ត្រូវបានសមត្ថ កិច្ចបញ្ជូនទៅ សង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក  ។ ចំពោះសពទាំង ២នាក់ត្រូវបាន រូបលោកផ្តល់ ដំណឹងទៅក្រុម សាច់ញាតិ នៅខេត្តស្វាយរៀង មកឲ្យទទួលយកសព ទៅធ្វើបុណ្យតាម ប្រពៃណីផងដែរ ។ វត្ថុតាងម៉ូតូ និងរថយន្តត្រូវបាន នាំមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកពញាក្រែកដើម្បី ដោះស្រាយតាមច្បាប់។

រថយន្តសាំងយ៉ុងបុកស្លាប់ម្តាយនិងកូនតូច

រថយន្តបង្ក

ម៉ូតូជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]