រាជធានីភ្នំពេញ ៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវចោរឆក់យកកាបូបបានសម្រេចហើយគេចខ្លួនដោយ សុវត្តិភាព ខណៈស្រ្តី ជនជាតិចិនរូប នេះចុះពីលើរ៉ឺម៉កម៉ូតូ ។ ហេតុការណ៍បង្កឱ្យ មានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩និង៤០នាទី យប់ ថ្ងៃទី ១៩ កញ្ញា ២០១៤ នៅម្តុំហាង បាយយ៉ាងចូវ តាមផ្លូវត្រសក់ផ្អែម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះខាងលើនិងមិត្តភក្រ្ត័បីនាក់ទៀត ដែល ក្នុងនោះ មានបុរស ជនជាតិអាមេរិក ស្បែកខ្មៅម្នាក់ផង ដែរបានជួលរ៉ឺម៉ក ម៉ូតូបុរសម្នាក់ ឱ្យបើកជូនទៅ ហាងមួយម្តុំផ្លូវ ត្រសក់ផ្អែម ខណៈធ្វើដំណើរ ទៅដល់ចំណុចកើត ហេតុបុរសរត់រឺុម៉ក ម៉ូតូនោះរកហាង នោះមិនឃើញ ហើយ ណាមួយភ្ញៀវ ដែលជិះលើរឺុម៉កទាំង ៤នាក់នោះក៏មិនស្គាល់ ទីតាំងខ្លួនឯង ដែលត្រូវទៅច្បាស់ លាស់នោះទើប បុរសអ្នករត់ម៉ូតូឌុប ឈប់រ៉ឺម៉កម៉ូតូ ហើយចុះ មើល ទីតាំង ដែលជនបរទេស ទាំង៤នាក់ត្រូវទៅ ខណៈពេលនោះដែរ ស្រ្តីជនជាតិចិន ដែលជិះលើរឺូម៉ូតូ ក៏បាន ចុះពីលើរឺុម៉កម៉ូតូ ដែរដោយក្នុងដៃ មិនកាន់កាបូប ដែលក្នុងនោះមាន ទូស័ព្ទដៃម៉ាក សាំសុងណូត ២មួយគ្រឿង និងទូរស័ព្ទណូគៀ១២៨០ មួយគ្រឿង ព្រមទាំង លុយជិត១០០ដុល្លារ ត្រូវចោរឆក់យក ទៅបាត់ភ្លាមៗ ហើយរត់គេច ដោយសុវត្តិភាព ។

ពេលនោះផងដែរគេបែជាឃើញបុរសជនជាតិអាមេរិកស្បែកខ្មៅចុះពី លើរឺុម៉កម៉ូតូមក ដាល់កណ្តាល មុខបុរស រត់រឺុម៉កម៉ូតូ បណ្តាលឱ្យរងរបួស ដោយសារតែបុរស ជនជាតិអាមេរិកស្បែក ខ្មៅរូបនេះចោទ ថា បុរសរត់ រឺុម៉កម៉ូតូ ជាបក្សពួកចោរឆក់ កាបូបស្រ្តីជនជាតិ ចិនដែល ជាមិត្តភក្រ្ត័របស់គេ ។

ក្រោយពេលកើតហេតុបុរសរត់រឺុម៉កម៉ូតូបានទៅប្តឹងសមត្ថកិច្ចថាបុរសអាមេរិកស្បែកខ្មៅដាល់ខ្លួន ដោយខ្លួន មិនមាន ធ្វើអ្វីខុស និងមិនជាប់ពាក់ព័ន្ធ ជាមួយចោរឆក់នោះទេ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]