រុស្ស៊ី ៖ តាមរយៈវីដេអូ ដែលមិនគួរឲ្យជឿមួយ បានបង្ហាញពី អ្នកជិះកង់ ជនជាតិរុស្សីម្នាក់ គឺជាអ្នកជិះ កង់ដែល មានសំណាង ជាងគេបំផុត ដែលអាចរួចផុត ពីគ្រោះថ្នាក់ដ៏រន្ធត់មួយ បន្ទាប់ពីឡានពីរ វិះតែនឹងបុកគាត់ស្លាប់នៅនឹងកន្លែង។

ក្នុងវីដេអូនេះដែរ បានបង្ហាញថា បុរសរូបនេះ កំពុងតែជិះកង់ឆ្លងកាត់ ផ្លូវសំរាប់អ្នកថ្មើរជើង នៅលើដង ផ្លូវមួយ ក្នុងទីក្រុងមូស្កូ ស្រាប់តែ ឡានដឹកទំនិញមួយ តំរង់មកពី ខាងស្តាំរបស់គាត់ មិនអាចឈប់ទាន់ ពេលវេលា នៅលើគំនូសផ្លូវ ស្រាប់តែ ឡានតូច ពណ៌ក្រហមមួយទៀត បានបើកយ៉ាងលឿន មកបុកជាមួយ នឹងឡានដឹកទំនិញ តែម្តង ប៉ុន្តែសំណាងល្អ អ្នកជិះកង់រូបនេះ គ្រាន់តែដួលទៅនឹងដី ដោយគ្មាន របួស អ្វីឡើយ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺឡានពណ៌ក្រហម បំរុងនឹងបើកដើម្បីជៀស ពីឡានដឹកទំនិញ នោះហើយ ប៉ុន្តែវេរចង្កូត មិនទាន់ ក៏ឡាន ដឹកទំនិញ បានបុកនឹង កាងខាងក្រោយ នៃ ឡានក្រហម ដែលធ្វើឲ្យបំនែក នៃកំទេចឡានទាំងពីរ ដែលបុកគ្នានោះ វិះតែនឹងហោះចំ អ្នកជិះកង់ រូបនេះទៅហើយ។

ភ្លាមៗនោះ អ្នកជិះកង់ម្នាកនេះ ក៏បានងើបឈរឡើង រួចហើយ ប្រញាប់ប្រញាល់ ទៅជួយអ្នក បើកឡាន ដឹកទំនិញ ខណៈពេល ដែលឡាននោះ បានក្រឡាប់។

យ៉ាងណាមិញ គេមិនបានដឹងថា ថាតើអ្នកបើកបរឡានទាំងពីរនោះ ទៅជាយ៉ាងណាទេ បន្ទាប់ពីគ្រោះ ថ្នាក់ចរាចរណ៍នេះ បានកើតឡើង៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូទាំងអស់គ្នា ៖

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]