អាហ្វ្រិកខាងត្បូង៖ វាជារឿង ដ៏គួរឲ្យអាណោចអាធម៌ ក្រោយពី គ្រួសារមួយ បានបាត់បង់ សមាជិកជា ច្រើន ក្នុងថ្ងៃតែមួយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា គ្រួសារ Sibetha មានទុក្ខសោកជាខ្លាំង ក្នុងការបាត់បង់ ជីវិតរបស់លោក យាយ ពួកគេ តែអ្វីដែល កាន់តែ ឈឺចាប់ជាងនេះ គឺសមាជិក ផ្សេងទៀត ក៏ត្រូវបាន លាចាកលោក និងរងរបួសធ្ងន់ នៅពេលដែល កំពុងធ្វើដំណើរ ទៅកាន់ ពិធី បុណ្យ សពលោកយាយ មួយរូបនេះ ដែលដំណើរនេះ ឆ្ពោះទៅ ខេត្ដ Eastern Cape នៃអាហ្វ្រិកខាងត្បូង ។ នៅក្នុងនោះ បានឲ្យដឹងថា លោក Siviwe Sibetha អាយុ ២៩ឆ្នាំ និងប្រពន្ធឈ្មោះ Nosimanye Sibetha អាយុ ២៨ឆ្នាំ រួមជាមួយនឹង កូនប្រុស ៣ខែ ត្រូវបាន ប្រកាសថា ស្លាប់ នៅនឹង កន្លែងកើតហេតុ រីឯ អ្នករួមដំណើរ ៥នាក់ ទៀត រងរបួសធ្ងន់ និងត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ នៅក្បែរនោះ។ 

តែអ្វីដែលមិននឹកស្មានទៀតនោះ គឺសមាជិកគ្រួសារម្នាក់ អ្នកស្រី Ntombencinci Sibetha វ័យ ៧២ឆ្នាំ បានរងសំពាធឈាមខ្ពស់ និងស្លាប់ ភ្លាមៗតែម្ដង បន្ទាប់ពី លឺដំណឹងដ៏អាក្រក់មួយនេះ ថា សមាជិក គ្រួសាររបស់គាត់ មានស្លាប់ និងរបួស ក្នុងគ្រោះថ្នាក់ ចរាចរណ៍នេះ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]