ភ្នំពេញៈ ចាប់តាំងពី លោក ជា វិបុល និង អ្នកនាង គង់សុជាតិ បានរៀបការមកគេសង្កេត ឃើញថា គូស្វាមីភរិយាមួយគូនេះ ហាក់មាន ការមមាញឹក ជាមួយការងារសិល្បៈច្រើនទ្វេដង ដោយពួកគេ មិនសូវ មានពេលវេលា ក្នុងការបង្ហាញកាយវិការផ្អែមល្ហែម ស្អិតរមួត ជាមួយគ្នា បង្ហាញសាធារណៈ ជនឡើយ ។ទើបតែមួយរយៈពេលក្រោយនេះ ពិធីការិនីរូបស្អាត អ្នកនាង សុជាតិ និងស្វាមី បានដឹកដៃគ្នា ចេញទៅដើរ លេងនៅ ក្រៅប្រទេសញឹកញាប់ ធ្វើឲ្យចំណង ស្នេហ៍របស់ពួកនាង កាន់តែរឹងមាំ ថែម មួយកម្រិត ទៀត ។

ថ្មីៗនេះពិធីការិនី អ្នកនាង គង់ សុជាតិ បានសម្ញែងរូបថតជាច្រើនសន្លឹក ស្តែងឲ្យឃើញ ពី កាយវិការ ផ្អែមល្ហែមរវាង គូស្វាមី ភរិយា មួយគូនេះ ខណៈពេលដែល ពួកគេបានដឹកដៃគ្នា ចេញទៅដើរលេងនៅ ក្រៅប្រទេសជាបន្តបន្ទាប់ ដែលធ្វើឲ្យទស្សនិកជនខ្លះគិតថា តារាមួយ គូនេះប្រហែលជាឆ្លៀតពេល ទៅក្រេប ទឹកឃ្មុំបែបរ៉ូមែនទិច ជាមួយគ្នាហើយមើលទៅ ព្រោះថា កន្លងមកពួកគេ ធ្លាប់បាន ប្រកាស ថា ក្រោយពីរៀបការ ពួកគេនឹងដឹកដៃគ្នាចេញ ទៅក្រេបច័ន្ទ ទឹកឃ្មុំ នៅក្រៅប្រទេស ប៉ុន្តែគម្រោង នេះត្រូវ បានលុបចោលវិញ ដោយសារតែសន្ទុះ ការងារ កាន់តែរវល់ ។

ហេតុដូច្នេះកាលពីពេលកន្លងទៅថ្មីៗនេះ លោក ជា វិបុល បានដឹកដៃភរិយារូបស្អាត ចេញ ទៅដើរលេង បង្ហាញកាយវិការកៀកកើយ ប្រៀបដូចជាស្រមោចនិងស្ករ នៅក្រៅប្រទេស ដោយនៅក្នុងនោះ ពួកគេទាំង ពីរនាក់ បានរំលេចរូបថតបញ្ចេញ កាយវិការជាច្រើន ដែល ទស្សនិកជនភាគច្រើន មិនសូវ បានឃើញ រូបភាពទាំងអស់នោះឡើយ ។

ចង់ដឹងថា ស្វាមីភរិយាមួយគូនេះ មានអ្វីផ្អែមល្ហែមជាមួយគ្នាខ្លះ នៅក្នុងដំណើរកម្សាន្ត នៅក្រៅប្រទេស នោះ មានតែទៅទស្សនា ជាមួយ គេហទំព័រ Looking TODAY ទាំងអស់គ្នា ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]