រាជធានីភ្នំពេញ ៖ បុរសពីរនាក់បានរងរបួសធ្ងន់ក្នុងថ្លុកឈាម បន្ទាប់ពីជិះម៉ូតូលឿនគេចជង្ហុកលើ ផ្លូវជ្រុល ទៅបុកចំ ចំហៀង រថយន្តក្រុងដឹកភ្ញៀវ ទេសចរណ៍ពេញទំហឹង កាលពីវេលាម៉ោង ៨និង១០យប់ថ្ងៃទី ២០ កញ្ញា ២០១៤ នៅចំណុចមុខ មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩ តាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុង សង្កាត់គីឡូម៉ែត្រ លេខ៩ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មាននៅនឹងកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសស្រវឹង ស្រាពីរនាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ2 1-9268 ដោយធ្វើដំណើរ យ៉ាងលឿនតាម ផ្លូវជាតិលេខ៥ ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុ ម៉ូតូបានបើក គេចជង្ហុកលើផ្លូវហើយ ក៏ជ្រុលចង្កូតទៅ បុកចំចំហៀង រថយន្តក្រុង ពណ៌ខៀវ-ស ដែលបើក បញ្រ្ចាសទិសគ្នា ពេញទំហឹង បណ្តាលឱ្យម៉ូតូដួល បោកអ្នកជិះទាំងពីរនាក់ ទៅលើថ្នល់ ម្នាក់បាក់ជើង និងម្នាក់ទៀតបែកក្បាល រងរបួសធ្ងន់ក្នុងថ្លុកឈាម ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត្រ ដឹកទៅសង្គ្រោះ បន្ទាន់ចំណែក រថយន្តនិងម៉ូតូត្រូវបាន សមត្ថកិច្ចនាំយក ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ គ្នាតាមនិតិវិធីច្បាប់ ។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]