ខេត្តស្វាយរៀង ៖  មានអំពើឃាតកម្មដ៍សាហាវឃោឃៅបណ្តាលឱ្យយុវជនម្នាក់ស្លាប់បាត់បង់ ជីវិតយ៉ាង អាណោចអាធ័មនៅ ក្នុងថ្លុកឈាម មូលហេតុគឺក្រុម ជនពាលព្រួតគ្នាចាក់ ប្រហារជាច្រើនកាំបិត បណ្តាល ឱ្យធ្លាយពោះវៀន ចេញមកក្រៅហូរឈាម ក្រហមច្រាលនៅ លើដីគួរឱ្យញាក់សាច់ ។ ករណីឃាតកម្ម នេះ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណជា ១១ទៅម៉ោង១២ យប់ពាក់ កណ្ដាលអាធ្រាត ឈានចូលថ្ងៃទី២០ កញ្ញា ២០១៤ នៅចំណុចខាងមុខ បន្ទប់ទឹកសាលាបឋម សិក្សា៧មករា ស្ថិតនៅភូមិឡ សង្កាត់ពោធិតា ហោក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចសង្កាត់ពោធិតាហោបានប្រាប់ឱ្យដឹងថាជនរងគ្រោះឈ្មោះ ដួង វណ្ណថា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិកើត ហេតុខាងលើ ត្រូវក្រុមជនពាលព្រួតចាក់ ប្រហារជាច្រើនកាំបិត ធ្លាយពោះវៀន ចេញមកក្រៅប្រកាច់ ស្លាប់នៅក្នុងថ្លុកឈាម ។ បើតាមស្រ្តីជាម្តាយឈ្មោះ តូច សាណន អាយុ៤៥ឆ្នាំ បានប្រាប់ឱ្យដឹងថា គាត់មានស្វាមី ឈ្មោះ ដួង ដារា ធ្វើជាទាហានតំបន់ ប្រតិបត្តិការសិកស្វាយរៀង បានបង្កើតកូនចំនួន ៣នាក់ប្រុសមួយ ស្រីពីរនាក់ ជាចំណងដៃ ហើយស្វាមីគាត់ បានពលីជីវិតនៅ លើសមរភូមិក្នុង អំឡុងឆ្នាំ១៩៩៥នៅសមរភូមិប៉ៃលិន ទុកឱ្យរូបគាត់ជា ស្រ្តីមេម៉ាយចិញ្ចឹម កូនៗបីនាក់ រហូតមក ។ 

រីឯសមត្ថកិច្ចបន្តទៀតថាមុនពេលកើត ហេតុវេលាម៉ោងប្រមាណ២រសៀលគេឃើញ ជនរងគ្រោះ ផឹកស៊ី ជាមួយ មិត្តភក្រ័្ត បួនប្រាំនាក់នៅផ្ទះ ខាងកើត វត្តពាធិឧត្តមហៅ ពោធិតាហោ រហូតដល់យប់លុះ ម៉ោងប្រមាណ ១១ទៅ១២យប់ ក៏មាន ក្រុមក្មេងពាលដេញ វាយនិងកាប់ចាក់ គ្នាក្នុងបរវេន សាលាបឋម សិក្សា៧មករា ពេលនគបាល សង្កាត់ពោធិតាហោមក អន្តរាគមន៍ពួក ជនពាលក៏រត់គេច បាត់អស់ទៅ លុះព្រឹកឡើងថ្ងៃទី២០ កញ្ញា ២០១៤ វេលាម៉ោង ៥និង៣០នាទីព្រឹក ក៏មានអ្នក ដើរហាត់ប្រាណ បានប្រទះ ឃើញសពជន រងគ្រោះដេកស្លាប់នៅ ក្នុងថ្លុកឈាម គួរឱ្យសង្វេគ ។

បន្ទាប់មកក៏ប្តឹងសមត្ថកិច្ចមកពិនិត្យរួចប្រគល់សពទៅ ឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណីនិង បានស្រាវជ្រាវកោះ ហៅមនុស្ស ៥នាក់ដែលផឹកស៊ី ជាមួយគ្នាយកទៅសាក សួរលទ្ធផល់ពុំទាន់ ដឹងថាយ៉ាង ណានោះទេ សមត្ថកិច្ចកំពុងសាក សួរដើម្បីវែកមុខ ឃាតករឱ្យខាងតែបាន ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]