បរទេស៖ ការសុំ គូស្នេហ៍រៀបការ ដោយបង្កើតជាការភ្ញាក់ផ្អើល និង ភាពរ៉ូមែនទិច បានក្លាយជាការពេញនិយម ដែលមានភាគីខាង ប្រុសជា ច្រើន ជុំវិញពិភពលោក បាន សុំមិត្តស្រីរបស់ពួកគេ រៀបការដោយធ្វើអ្វី ដែលប្លែកៗ ដូចជា រាំ និង ច្រៀង ជាដើម ។

យ៉ាងណាមិញ នេះជាវីដេអូឃ្លីប បង្ហាញពីបុរសម្នាក់ បានសុំមិត្តស្រីរបស់គេ រៀបការមួយបែបផ្សេង ដែលគាត់ពិតជាចង់បង្កើតជា ភាព រ៉ូមែនទិច សំរាប់ ការសុំរៀបការនេះ ។  តាមរយៈរូបភាពបង្ហាញថា បុរសម្នាក់នេះ បាន ជិះ ទូកជាមួយមិត្តស្រីខ្លួន រួមជាមួយមិត្តភក្តិផ្សេងទៀត ហើយ ស្រាប់តែ មាន មនុស្សជាច្រើន បានកាន់ជា ផ្ទាំងក្រដាសដោយសរសេរជាពាក្យ សុំរៀបការ។ បន្ទាប់មក បុរសនេះ បានប្រគល់ ចិញ្ចៀនពេជ្រ និង បំរុង នឹងសុំរៀបការ ប៉ុន្តែស្រាប់ ភាគីខាងមិត្តស្រី ទប់អារម្មណ៍មិនជាប់ រុញដៃប៉ះចិញ្ចៀនពេជ្រ ធ្លាក់ទឹកបាត់ ។

ចុងក្រោយ ការសុំរៀបការដ៏រ៉ូមែនទិចនេះ បែរជា ធ្វើឲ្យភាគីខាងស្រី ស្រក់ទឹកភ្នែក ដោយសោកស្តាយ ទៅវិញ ៕

ចង់ដឹងថា ច្បាស់សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖

 

តើប្រិយមិត្តយល់ដូចម្តេចចំពោះការរៀបការបែបនេះ?

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]