ស្វាយរៀង៖ បុរសម្នាក់បាន ស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអធ័ម ដោយក្រុមក្មេងស្ទាវ ចាក់ចំក្បាល និងចាក់ចំក្រលៀន បណ្តាលប្រកាច់ស្លាប់ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នៅក្នុងសាលាបឋមសិក្សា ៧មករា ស្ថិតក្នុងភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង។

បើតាមលោក នាយប៉ុស្តិ៍ពោធិតាហោ បានអោយដឹងថា ជនរងគ្រោះដែល ស្លាប់ឈ្មោះ ដួង វន្ថា អាយុ២៨ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុ ។

លោកបានបន្តទៀតថា កាលពីវេលាម៉ោង ប្រហែល១រំលងអធ្រាត្រ លោកបាន ទទួលព័ត៌មានថា មានក្មេងស្ទាវ ដេញវាយគ្នា លោកក៏ចុះទៅដល់ កន្លែងកើតហេតុ ភ្លាមប៉ុន្តែពេលទៅ ដល់ពុំឃើញ មានអ្នកណានៅទេ លោកខំ បញ្ចាំងពិលរក មើលជុំវិញ កន្លែងកើតហេតុដែរ តែមិនអីទេ លុះព្រឹកឡើង វេលាម៉ោង ៥ព្រឹកក៏មានប្រជាពលរដ្ឋ ប្រទះសាកសពដេក ស្លាប់នៅក្រោយ បង្គន់សាលា ចេញពីកន្លែង កើតហេតុប្រហែល ៥០ម៉ែត្រ ក្រោយពីពិនិត្យ សាកសព ត្រូវបានសមត្ថកិច្ចសន្មត់ថា ជាករណីឃាតកម្ម ព្រោះសាកសព ត្រូវជនមិនស្គាល់ មុខចាក់ចំក្បាល និងក្រលៀន បណ្តាលអោយស្លាប់ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងបើកការ ស៊ើបអង្កេត យ៉ាងយកចិត្តទុកបំផុត ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]