បរទេស៖  មនុស្សស្ទើរ តែគ្រប់គ្នា ប្រាកដជាធ្លាប់ យល់សុបិនអាក្រក់ នៅពេលគេងពេលយប់ ជាមិនខាន។ តើអ្នកធ្លាប់មាន ចម្ងល់ទេថា តើមូល ហេតុអ្វី បានជាមនុស្ស សុបិន ឃើញរឿងអាក្រក់ៗ ឬ ប្លែកៗ ដូចជាឃើញ ខ្មោចព្រាយបិសាចជា ដើមនោះ ដែរឬទេ ? យ៉ាងណាមិញ ដើម្បីស្រាយចម្ងល់នេះ អ្នកវិទ្យាសាស្ត្រ ជាច្រើន បានធ្វើការ ស្រាវជ្រាវ អំពីមូលហេតុ ដែលមនុស្ស យល់សប្តិអាក្រក់ និង ប្លែកៗ នៅពេលដែលមនុស្ស គេងពេលយប់។

បណ្ឌិតសាស្រាចារ្យ ចិត្តវិទ្យា ឈ្មោះ Malinowski បានធ្វើការ ស្រាវជ្រាវ ដោយឲ្យមនុស្ស ១៦នាក់ ប្រើប្រាស់ឧបករណ៍តាមដាន ដោយអ្នកចូលរួម ទាំងអស់ ត្រូវបានប្រាប់ពី អ្វីដែលពួកគេបាន យល់សប្តិ ឃើញពេលគេងនោះ ដោយឲ្យពួកគេ បង្ហាញថា តើអ្វីដែលពួកគេ យល់សប្តិនោះ មានទាក់ទង នឹងជីវិតរបស់ពួកគេឬទេ។

ក្រោយមកលោក សាស្ត្រាចារ្យខាងលើ បាននិយាយថា ការយល់សុបិន្ត គឺទាក់ទងនឹងអារម្មណ៍ ទាំងល្អ និង អាក្រក់ ក្នុងការរស់នៅប្រចាំថ្ងៃ ហើយគាត់ពន្យល់ទៀតថា សុបិន្តអាក្រក់ ពេលទើបគេងលក់ អាចបណ្តាលឲ្យអ្នក មើលឃើញអ្វីៗ ដែលអ្នកជួបពេញមួយថ្ងៃ ឬ ឃើញសកម្មភាព អ្វីដែលបានមើល នៅក្នុង ទូរទស្សន៍ ភាពយន្ត និង សៀវភៅជាដើម។ ចំនែក ឯការសុបិន្តអាក្រក់ នៅពេលយប់ជ្រៅ ឬ ទៀបភ្លឺ អាចឲ្យអ្នកសុបិន ឃើញ នូវសកម្មភាពចំលែកៗ ដូចជាខ្មោច ឬ ហេតុការណ៍នានា មិនមែនក្នុងជីវិតរស់នៅរបស់អ្នក ដែលហាក់បីដូចជាកើតឡើងពិតៗ បែបនោះដែរ។

ក្រៅពីនេះ លោកសាស្ត្រាចារ្យ Patrick McNamara ជំនាញផ្នែក ប្រសៃប្រសាទមនុស្ស នៃមហាវិទ្យាល័យ វេជ្ជសាស្ត្រ Harvard សហរដ្ឋអាមេរិក បានបង្ហាញ ឲ្យដឹងថា នៅពេលមនុស្ស មានសុខភាពមិនល្អ ដូចជាគ្រុនក្តៅ ឬ ឈឺជំងឺផ្សេងៗ អាចនាំឲ្យមនុស្សងាយ នឹងមានសុបិន អាក្រក់ និង ប្លែកៗ នៅពេល គេងពេលយប់  ជាងមនុស្សគ្មានជំងឺផងដែរ។ គាត់ក៏បានបន្ថែមថា ដំណាក់កាល នៃការគេង របស់មនុស្ស មានពីរបែបគឺ REM និង non- REM ។ សំរាប់ដំណាក់ការ គេងប្រភេទ non-REM ជាខណៈពេល ដែល ធ្វើឲ្យមនុស្សមានអារម្មណ៍រវើររវាយ ដែលអាចបណ្តាល ឲ្យកើតមាន ជាសុបិនអាក្រក់ ប្លែកៗនៅពេល គេងពេលយប់ ។ 

យ៉ាងណាមិញ បើតាមការសិក្សា របស់អ្នកជំនាញ  លោកបណ្ឌិតចិត្តវិទ្យា Jennie Parker នៃសាកលវិទ្យាល័យ West of England បាននិយាយថា មនុស្សស្រី មាន ៣០ភាគរយ យល់សបិ្តអាក្រក់ បើធៀបទៅនឹង បុរសគឺមានតែ ១៩ភាគរយប៉ុណ្ណោះ ដែលបានយល់ សប្តិអាក្រក់ ជាប្រចាំនោះ។ គាត់ពន្យល់ថា ដោយសារស្ត្រី មានការ ធ្លាក់រដូវ ជាប្រចាំខែ ដែលអាចឲ្យឆាប់ ប្រែប្រួលសីតុណ្ណភាព ក្នុងរាងកាយ ដែលអាចបណ្តាលឲ្យ បែកញើស និង ក្តៅខ្លួន ហើយអាចនាំឲ្យ កើតមានសុបិន អាក្រក់ ប្លែកៗ នៅពេលគេងពេលយប់៕ 

 

ប្រភព Dailymail 

ដោយ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]