រាជធានីភ្នំពេញ៖ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និង បញ្ចៀសការ កកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញ នឹងបើកស្ពាន ជ្រោយចង្វាថ្មី ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរ បណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ កញ្ញា ២០១៤ ។

នេះបើយោងតាមលោក សំា ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលបង្ហើប បា្រប់កោះសន្តិភាព នៅរសៀលថ្ងៃទី១៩ កញ្ញា ២០១៤ ។

បើតាម លោក សំា ពិសិដ្ឋ ស្ពានជ្រោយចង្វាទី២នេះ នឹងបើកឲ្យដំណើរ ការបណ្តោះអាសន្ន ចាប់ពីម៉ោង៥ព្រឹក ដល់ម៉ោង៦ល្ងាច ប៉ុណ្ណោះ ព្រោះស្ពាន មិនទាន់ធ្វើបង្កាន់ដៃរួចរាល់ ។

លោកប្រធាន មន្ទីរសាធារណការ រាជធានីភ្នំពេញ បន្តថា បន្ទាប់ពីបើកឲ្យ ដំណើរការបណ្តោះអាសន្ន ស្ពានជ្រោយចង្វាថ្មី នេះ ក៍មិនអនុញ្ញាត ឲ្យរថយន្តធុនធំ និងអ្នកថ្មើរជើង ឆ្លងកាត់នោះដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]