ឥណ្ឌា៖ កុមារា ជនជាតិឥណ្ឌា មានឈ្មោះថា Karan Singh ដែលមានអាយុ ទើបតែ៥ឆ្នាំសោះ ប៉ុន្តែមានកំពស់ រហូតដល់ទៅជិត ២ម៉ែត្រឯណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កុមារាឈ្មោះ Karan រូបនេះ មានកំពស់ រហូតដល់ទៅ ១ម៉ែត្រ ៧៣សង់ទីម៉ែត្រ ឯណោះ (5ft 7in)។ កាលពី Karan មានអាយុ១ឆ្នាំ Karan បានជាប់ឈ្មោះ នៅក្នុងសៀវភៅ កំណត់ត្រាពិភពលោក Guinness Book of World Records ក្នុងឆ្នាំ២០០៨ ដែលជាក្មេង ខ្ពស់ និងធ្ងន់បំផុត ដោយពេលនោះ Karan មានទំងន់ ៧គីឡូក្រាម និងកំពស់ ៦០សង់ទីម៉ែត្រ (2ft)។ រហូតមកដល់បច្ចុប្បន្ននេះ Karan នៅតែលូតលាស់ ធំឡើងៗទៀត។

ទោះបីជាយ៉ាងណាក៏ដោយ វាគ្មានអ្វី ដែលគួរឲ្យភ្ញាក់ផ្អើលឡើយ សម្រាប់ក្រុមគ្រួសារ Karan ដោយសារតែពួកគេ សុទ្ធតែមានកំពស់ ខ្ពស់ៗ ដូចគ្នា។

លោក Sanjay ជាឪពុករបស់ Karan មានកំពស់ ១ម៉ែត្រ ៩៨សង់ទីម៉ែត្រ (6ft 6in) ខណៈ អ្នកស្រី Shweatlana ម្តាយរបស់ Karan មានកំពស់ ២ម៉ែត្រ ១៨សង់ទីម៉ែត្រ (7ft 2in)។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១២ មក អ្នកស្រី Shweatlana បានជាប់ឈ្មោះ ជាស្រ្តីឥណ្ឌា ដែលមានកំពស់ ខ្ពស់បំផុត។

យ៉ាងណាមិញ Karan ដែលជាក្មេង អាយុទើបតែ៥ឆ្នាំ ប៉ុន្តែមានកំពស់ រហូតដល់ទៅ ១ម៉ែត្រ ៧៣សង់ទីម៉ែត្រ បានស្រមៃ ចង់ក្លាយទៅជា កីឡាករបាល់បោះ ដ៏ជំនាញ និងពូកែម្នាក់ ខណៈគ្រូពេទ្យ បាននិយាយថា គ្មានបញ្ហាសុខភាព ណាមួយ ចោទជាបញ្ហា ទៅលើ Karan ដោយសារតែ ការលូតលាស់ ខុសពីមនុស្សដទៃ នេះឡើយ៕

Karan ជាមួយនឹងមិត្តភក្តិ រាប់ពីឆ្វេងទៅស្តាំ គឺ Karan អាយុ៥ឆ្នាំ, Kartik Choudhary អាយុ៩ឆ្នាំ, Arnab Choudhary អាយុ៧ឆ្នាំ និង Vansh Upadhyay អាយុ៦ឆ្នាំ

Karan ជាមួយនឹងម្តាយ គឺអ្នកស្រី Shweatlana Singh ដែលមានកំពស់ ២ម៉ែត្រ ១៨សង់ទីម៉ែត្រ

ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]